ចាប់ខ្លួនជនជាតិឡាវម្នាក់ ដកហូតបានថ្នាំញៀន ជិតមួយម៉ឺនគ្រាប់ នៅក្រុងស្ទឹងត្រែង
ច្រេីនម្លឹងៗ !!! ចាប់ខ្លួនជនជាតិឡាវម្នាក់ ដកហូតបានថ្នាំញៀន ជិតមួយម៉ឺនគ្រាប់ នៅក្រុងស្ទឹងត្រែង
ស្ទឹងត្រែង ៖ នៅរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ កំលាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឃាត់ខ្លួនជនជាតិឡាវម្នាក់ ជាមួយនិងថ្នាំញៀនជិត មួយម៉ឺនគ្រាប់។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅចំណុចផ្លូវបំបែកវុឺនខាម ស្ថិតក្នុងភូមិខាំផាត់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ បុរសជនជាតិឡាវខាងលើឈ្មោះ ប៊ុន ម៉ា អាយុ៤៣ឆ្នាំ រស់នៅក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានអោយដឹងថា មុនពេលឃាត់ខ្លួន ជនសង្ស័យបានឆ្លងព្រំដែនពីឡាវ មកជួញដូរគ្រឿងញៀនក្បែរព្រំដែន ក្នុងខេត្តស្ទឹងត្រែង ហើយត្រូវបានកំលាំងអាវុធហត្ថដឹងមុន នឹងស្ទាក់ចាប់បាន នៅចំណុចខាងលើតែម្ដង។
ករណីនេះ សមត្ថកិច្ថដកហូតបាន ថ្នាំញៀនចំនួន ៣៩កញ្ចប់ (ក្នុងមួយកញ្ចប់តូច ប្រមាណជា ២០០គ្រាប់) និងជាច្រើនពាន់គ្រាប់ទៀត។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនក្នុងទីបញ្ជារការកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ រកអ្នកជាប់ពាក់ព័ន្ធ ៕