កាន់តែអាណិតកូនកម្លោះ ដែលត្រូវកូនក្រមុំមុនរត់ចោលរោងការ ក្រោយពីមិត្តរួមថ្នាក់ម្នាក់ទម្លាយពីអត្តចរិកពិតរបស់រូបគាត់
រឿងរ៉ាវកូនក្រមុំរត់ចោលរោងការ បានក្លាយប្រធានបទដ៏ក្តៅគគុក្នុងបណ្តាញសង្គមហ្វេសបុក ក្រោយពីកូនក្រមុំម្នាក់បដិសេធមិនចូលរោងការតាមកាលកំណត់នៅថ្ងៃទី១១ មីនាខាងមុខ ក្រុមគ្រួសារទាំងសងខាង ក៏បានសំរេចផ្តាច់ចំណងអាពាហ៍ពិពាហ៍វិញ ប៉ុន្តែដោយហេតុថា ពិធីមង្គលការមិនលប់ចោលនោះទេ ព្រោះបានជួលភ្លេង ភ្នួង រោងការ និងអញ្ជើញភ្ញៀវរួចហើយ ទើបឪពុកកូនកំលោះក៏បានលួងលោមកូនប្រុសអោយរៀបការជាមួយប្អូនជីដូនមួយម្នាក់ទៀតឈ្មោះភួង គន្ធា អាយុ២១ឆ្នាំ ដែលត្រូវជាក្មួយបង្កើតរបស់ម្តាយកូនកំលោះ ហើយម្តាយកូនកំលោះក៏និយាយលួងលោមក្មួយស្រីឈ្មោះ ភួង គន្ធា អោយចូលរោងការជាមួយកូនកំលោះផងដែរ។ យ៉ាងណាមិញ ជាមួយការជ្រើសរើសបាន «កូនក្រមុំជំនួស» មកប៉ះប៉ូវស្នាមរបួសចាស់នេះផងដែរ ឃើញថាមានមនុស្សជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានខមិនកោតសរសើរដល់ចិត្តនារីថ្មី ដែលសុខចិត្តព្រមទទួលយកអំរែកមួយនេះ ដើម្បីឲ្យកម្មវិធីមង្គលការបានប្រព្រឹត្តទៅដោយរលូនតាមកាលវេលាដូចបានកំណត់។
នេះតាមគណនីហ្វេសប៊ុកឈ្មោះថា «Sonika Sek» កាលពីម្សិលមិញនេះ បានបង្ហោះឲ្យដឹងថារូបកូនក្រមុំថ្មី ដែលជំនួសអ្នកចាស់ ធ្វើឲ្យមហាជនជាច្រើនត្រេកអរយ៉ាងខ្លាំង និងជូនពរឲ្យគូស្នេហ៍ដែលមិនបានព្រាងទុកនេះ ជួបតែសុភមង្គល និងកាន់ដៃគ្នារហូតដល់ចាស់កោងខ្នង។ យ៉ាងណាមិញបន្ទាប់ពីបង្ហោះរូបនោះហើយ ឃើញថា គណនីមួយឈ្មោះ Srey Nang ដែលអះអាងថាជាមិត្តភក្តិសិស្សរួមថ្នាក់ជាមួយកូនកំលោះ បានបញ្ជាក់ឲ្យបងប្អូនទាំងអស់នៅក្នុងហ្វេសប៊ុកបានដឹងអំពីអត្តចរិកគាត់ថា៖ «កូនកំលោះជាមិត្តរួមថ្នាក់ញុម គាត់ស្លូតខ្លាំងណាស់គេហៅគាត់ថាបងគា តែយ៉ាងណាជូនពរបងប្រុសមានសុភមង្គម» ដែលធ្វើឲ្យប្រើប្រាស់បណ្តាញសង្គមហ្វេសបុកកាន់តែមានចិត្តអាណិតដល់កូនកម្លោះម្នាក់នេះទៀត។