តូចចឹត្តនឹងជំងឺប្រចាំកាយ មន្ត្រីនគរបាលប៉ុស្តិម្នាក់ បាញ់សម្លាប់ខ្លួនឯងដោយកាំភ្លើងAK នៅក្នុងបន្ទប់ធ្វើការ
កំពង់ចាម ៖ តាមសេចក្តីរាយការណ៍មកថា នៅវេលាម៉ោង12ថ្ងៃត្រង់ថ្ងៃទី04 ខែមិនា ឆ្នាំ2019 លោក អនុសេនីយទោ ស៊ុន ចាន់ពិសី ភេទប្រុសអាយុ29ឆ្នាំ ជាមន្ត្រីនគរបាលរដ្ឋបាលឃុំព្រៃចារនៃអធិ ការដ្ឋាននគរបាលស្រុកជើងព្រៃ បានយកអាវុធអាកាកាត់ស្វាយនៅក្នុងប៉ុស្តិនគរ បាលរដ្ឋបាលឃុំព្រៃចារបាញ់សំលាប់ខ្លួនឯងចំនួន01គ្រាប់ចំលើ ស្នៀតផ្កាខាងស្តាំបណ្តាលអោយស្លាប់នៅក្នុងបន្ទប់ធ្វើ ការរបស់ខ្លួនភ្លាម ៗ នៅកន្លែងកើតហេតុ។
បើតាមមន្ត្រីនគរបាលប៉ុស្តិខាងលើបញ្ជាក់ថា មូលហេតុ ជនរងគ្រោះរូបនេះមានជំងឺប្រចាំកាយក្នុងខ្លួន។ ក្រោយពីការពិនិត្យរបស់ក្រុមជំនាញការងារនគរបាលព្រហ្មទណ្ឌ-ជំនាញបច្ចេកទេសស្រុកនិងខេត្តបញ្ជាក់ថា លោកស៊ុន ចាន់ពីសី បានបើកទូរយកអាវុធបាញ់សំលាប់ខ្លួនឯងពិតប្រាកដមែន។ ហើយយើងបានប្រគល់សាក សពអោយក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕