លោកគ្រូ “ឡុង វិបុល” សម្រេចចិត្តលុបឈ្មោះកីឡាករ “ធី តុងហ៊ី” ចេញក្លឹបដោយសារមិនគោរពវិន័យក្លឹប
ភ្នំពេញ៖ ក្លឹបកីឡាប្រដាល់គុនខ្មែរ “ឡុង វិបុល ដារ៉ារិទ្ធិពោធិ៍សែនជ័យ” ដែលមានលោកគ្រូ ឡុង វិបុល បានសម្រេចលុបឈ្មោះកីឡាករ “ធី តុងហ៊ី” ដែលមិនគោរពវិន័យបទបញ្ជាផ្ទៃក្នុង ដោយធ្វើការអប់រំលែងបាន។ សេចក្តីប្រកាសនេះ លោកគ្រូ ឡុងវិបុល បានសរសេរនិងបង្ហោះខ្លឹមសារនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩យ៉ាងដូច្នោះថា៖ 《《 ខ្ញុំបាទឡុង វិបុល និងធួន សំណាង ជាគ្រូបង្ហឹកនៅក្នុងក្លឹបវិបុលដារិទ្ធិខណ្ឌពោធិ៍សែនជ័យនៃសមាគមនអង្គភាពកីឡាប្រដាល់ក្រសួងមហាផ្ទៃ។ ខ្ញុំសូមប្រកាសជាសាធារណះថាចំពោះកីឡាករ ធី តុងហុី ត្រូវបានលុបឈ្មោះនៅក្នុងក្លឹបចេញហើយ មូលហេតុមិនគ្មានវិន័យ មកស្នាក់នៅរាល់ថ្ងៃហូបចុកអាហារ១ថ្ងៃ៣ពេល ពេលឡើងប្រកួតម្តងៗមានថវិការលើកទឹកចិត្តហើយពិបាកទៀត។ ចាប់ពីរថ្ងៃនេះទៅ បើកីឡាករ ធី តុងហុី មានរឿងអ្វីកើតឡើងខាងក្លឹបមិនទទួលខុសត្រូវឡើយ។ ជាចុងក្រោយខ្ញុំសូមទោសដល់ស្ថានីយ៍ទូរទស្សន៍ក្នុងរាជធានីភ្នំពេញដែលមានកម្មវិធីប្រដាល់គុន ខ្មែរ តែងតែផ្តល់ឧកាសអោយកូនសិស្សចាស់ថ្មីបានចូលរួមប្រកួតនៅក្នុងកម្មវិធី។ សូមកូនសិស្សស្នាក់នៅហូបចុកអាហារនៅក្នុងក្លឹប កុំយកគំរូតាមកីឡាករ ធី តុងហុីអោយសោះ ត្រូវតាមដានមើលរាមច្បងកីឡាករល្អៗៗៗ យកមកដាក់ខ្លួន។ ❤💏😂ហ្វឹកហាត់មិនព្យាយាម ដេកសុីនៅផ្ទះអោយស្ងៀមប្រសើរជាង 😍💏😂ស៊ូបង្ហូរញើសនៅពេលហ្វឹកហាត់ ប្រសើរជាងបង្ហូរទឹកភ្នែកនៅពេលប្រកួតចាញ់។ ខ្ញុំសូមអរគុណនិងសូមទោសដល់លោកប្រធានគ្រប់គ្រងកីឡាប្រដាល់គុន ខ្មែរ គ្រប់ស្ថានីយ៍ទូរទស្សន៍ទាំងអស់។ 》》
សូមបងប្អូនចូលរួមកីឡាទាំងអស់គ្នា ជៀសឆ្ងាយពីគ្រឿងញៀន កីឡាជាទូតនៃសន្តិភាព សូមអរគុណ!!!