បុរស​ម្នាក់​បេីក​រថយន្ត​សណ្ដោង​ដឹក​ទំនិញ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​រថយន្ត​និង​របាំង​ថ្ម​យ៉ាង​ដំណំ

(ភ្នំពេញ​)​ បុរស​ម្នាក់​បេីក​រថយន្ត​សណ្ដោង​ដឹក​ទំនិញ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​រថយន្ត​និង​របាំង​ថ្ម​យ៉ាង​ដំណំ​តែ​សំណាង​ល្អ​មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​គ្រោះថ្នាក់​នេះ​ទេ។

ហេតុ​នេះ​បាន​បង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​ឡើង​កាល​ពី​វេលាម៉ោង​ជាង​១២យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ខែកុម្ភះ​ឆ្នាំ​២០១៩ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវព្រះ​មុន្នីរ៉េត​ចំណុច​មុខ​វត្ត​ស្ទឹង​មាន​ជ័យ​ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​ទី​២ខណ្ឌ​មានជ័យ​ក្រុង​ភ្នំពេញ​។

បេី​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ធុន​ធំ​ប្រភេទ​សណ្ដោង​ភ្លៅ​៤មួយ​គ្រឿង​ម៉ាក​ HYUNDAI ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-2861បេីក​បរ​ដោយ​បុរស​ម្នាក់​ដោយ​ធ្វើ​ដំណើរតាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នីរ៉េត​ក្នុង​ទិស​ដៅ​លិច​ទៅ​កេីត​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​​មុខ​វត្ត​ស្ទឹង​មាន​ជ័យ​ស្រាប់​តែ​រថយន្ត​ខាង​លើ​បាន​រេ​ចង្កូត​ងាកមក​ឆ្វេង​ដៃ​ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ចំនួន​៥ផ្ទាំង​ ចំណែក​ឯ​រថយន្ត​វិញ​រង​ការ​ខូចខាត​ដាច់​កង់​ជំហៀង​ផ្នែក​ខាង​ឆ្វេង​ទៅ​មុខ​លែង​រួច​។

រោយ​កើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វេីការទាក់ទងទៅសមត្ថកិច្ចជំនាញ​ដេីម្បី​ឲ្យ​ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ​ដេីម្បី​​រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕សហការី