ព្រឹកនេះ យិន ហេង ហៅ ចំប៉ី ខ្មៅ មិនញញឹមដូចមុនទេ ខណៈពេលដែលចៅក្រមកំបុងស៊ើបសួរ ពាក់ព័ន្ធសំណុំរឿងញុះញុង់ងោយមនការរើអើងអោយប្រកាន់ពូជសាន៍

ភ្នំពេញ ៖ មកដល់ថ្ងៃទី១៥ដែកុម្ភៈឆ្នាំ២០១៩​នេះ ​ចៅក្រម​លោក ​ពេជ្រ វិជ្ជាធរ ​កំពុង​សួរ​យក​ចម្លើយ​លំអិត​ពី ​យិន ហេង ហៅ​ចំប៉ី​ខ្មៅ ពាក់ព័ន្ធ​សំណុំរឿង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង តាម​មាត្រា​៤៩៦​ នៃ​ក្រម​ព្រហ្មទណ្ឌ។​

គួរបញ្ជាក់ផងដែរ ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធករណីជេរប្រមាថជាសាធារណៈបណ្តាលឱ្យប៉ះពាល់ដល់សង្គមជាតិ ពីសំណាក់ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ ចំប៉ីខ្មៅ រួចមក រដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ យិន ហេង ហៅចំប៉ីខ្មៅ ភេទប្រុស នៅចំណុចហាងមួយកន្លែង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ក្បែព្រះបរមរាជវាំង។ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ យិន ហេង ហៅ «ចំប៉ីខ្មៅ» ពីបទ «ញុះញង់ឲ្យមានការរើសអើង»តាមមាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៉ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំពោះបទល្មើស «ញុះញង់ឲ្យមានការរើសអើង» អាចមានទោសជាប់ពន្ធនាគារ ពី១ឆ្នាំ ទៅ៣ឆ្នាំ ។