មុខក្រុមចោរប្លន់យកម៉ូតូនិងឆក់ទ្រព្យសម្បត្តិយ៉ាងសកម្មនៅរាជធានីភ្នំពេញ
(ភ្នំពេញ) នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យ៧នាក់ ប្លន់យកម៉ូតូនិងឆក់ទ្រព្យសម្បត្តិយ៉ាងសកម្មនៅរាជធានីភ្នំពេញ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ៖ ដោយមានសភាពការណ៍ ប្លន់យកម៉ូតូ និងឆក់ទ្រព្យសម្បត្តិ យ៉ាងសកម្មក្នុងភូមិសាស្ត្រភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានបើកការស្រាវជ្រាវ កំណត់មុខសញ្ញា និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៧នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ប្លន់យកម៉ូតូ និងឆក់ទ្រព្យសម្បត្តិ) ពីប្រជាពលរដ្ឋ ចំនួន ១៥ករណី កាលពីថ្ងៃទី១០ និងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ៖
១-ឈ្មោះ មឿន កក្កដា ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី២ វិទ្យាស្ថានបច្ចេកទេសព្រះកុសមៈ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២និង៣០នាទី នៅចំណុចផ្លូវរោងចក្រថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
២-ឈ្មោះ ផាត់ ដារ៉ាវីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១ វិទ្យាល័យព្រែកឯង ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ឃាត់ខ្លួនថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ០២ និង ៣០ នាទី នៅចំណុចផ្លូវរោងចក្រថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ឡេះ ហ្វាហ្វី ហៅ ហ្វី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រស្រាបៀរថៃហ្គ័រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ០៧និង៣០នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
៤-ឈ្មោះ មិត្ត តៃម៉ូ ហៅ ម៉ូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកធនាគារក្រេប៉ូ (គ្រួសាររីករាយ) ស្នាក់នៅបន្ទប់ជួលផ្ទះលេខ ៥៤៦ ផ្លូវលេខ ៣៧១ ភូមិ ម័រ សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ២២ និង ០០ នាទី នៅចំណុចបន្ទប់ជួលផ្ទះលេខ ៥៤៦ ផ្លូវលេខ៣៧១ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៥-ឈ្មោះ សឿន សានវិសុខ ភេទ ប្រុស ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកមជ្ឈមណ្ឌលកំសាន្តរ៉ុក ស្នាក់នៅ ផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ១១ និង ៣០ នាទី នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៦-ឈ្មោះ ញឹម សុវណ្ណារ៉ូ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្កកណ្តាល ឃាត់ខ្លួនថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ១១ និង ៣០ នាទី នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៧-ឈ្មោះ ស៊ុន សុភក្ត្រា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ០០ និង ១០ នាទី រំលងអាធ្រាត នៅចំណុចផ្ទះភូមិច្រាំងបាក់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យករួមមាន ៖ ម៉ូតូម៉ាក ហុងដាប៊ិច ពណ៌ផ្កាឈូក សេរីឆ្នាំ ២០១៧ លេខតួ៩០០១៦៣៩ លេខម៉ាស៊ីន ៩០០១៧៩៨ ពាក់ស្លាកលេខ ភ្នំពេញ១GQ ៧២១១ ចាប់យកពីឈ្មោះ មឿន កក្កដា , ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត២០១៣ លេខតួ-លេខម៉ាស៊ីន៨៨៦៦៤៦២ ពាក់ស្លាកលេខ កណ្តាល១O-៧០២៦ ចាប់យកពីឈ្មោះ មិត្ត តៃម៉ូ ហៅ ម៉ូ , អាវុធខ្លីម៉ាក BERETTA លេខ ១៨២៩៨ ចំនួន ០១ ដើម ប្រើហ្គាស បាញ់គ្រាប់ឃ្លីកង់ គ្មានបង់ ចំនួន ០១ ដើម ចាប់យកពីឈ្មោះ សឿន សានវិសុខ, ម៉ូតូម៉ាកហុងដាសេ១២៥ សេរីឆ្នាំ ២០១៩ លេខតួ-លេខម៉ាស៊ីន ៥៣៧៣៩៧១ ពាក់ស្លាកលេខភ្នំពេញ១HI-៣៧៤៥ ចាប់យកពីឈ្មោះ ស៊ុន សុភក្ត្រា , ម៉ូតូម៉ាកហុងដាសេ១២៥ សេរីឆ្នាំ ២០១៨ លេខតួ-លេខម៉ាស៊ីន ៥២៤៧៥៧៩ ពាក់ស្លាកលេខតាកែវ១P-៧៩៦០ ចាប់យកពីឈ្មោះ ស៊ុន សុភក្ត្រា ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕