ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទប្រជាពលរដ្ឋ

​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខណ្ឌឫស្សីកែវ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ប្រជាពលរដ្ឋ នៅ​ចំណុច​មុខ​ផ្សារ​ច្រាំង​ចំរេះ ក្រុមទី​១ ភូមិខ​.២ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ កាលពី​វេលា​ម៉ោង​៣​និង​៣៥​នាទី​ព្រឹក ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ។​

​ជនសង្ស័យ​ទី​១ ឈ្មោះ ប៉ែន សា រ៉ែត ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ផ្ទះ​លេខ​គ្មាន​ក្រុម​៨ ភូមិក សង្កាត់​ច្រាំង​ចំរេះ​ទី​២ មុខរបរ​មិន​ពិតប្រាកដ ។ ទី​២-​ឈ្មោះ​ម៉ី​ន ហូ សាន់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មាន​ទីលំនៅ​ផ្ទះ​លេខ​គ្មាន​ភូមិ​បិ​ង​ឈូក​សង្កាត់​គី​ទ្បូ​ម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ មុខរបរ​មិន​ពិតប្រាកដ និង​ទី​៣-​ឈ្មោះ ឯល រ៉ាវី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម ទីលំនៅ​ផ្ទះ​លេខ​គ្មាន​ក្រុម​២ ភូមិឃ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ មុខរបរ មិន​ពិតប្រាកដ ។​ ​សម្ភារៈ​បាត់បង់​មាន ទូរស័ព្ទ​១​គ្រឿង ម៉ាក​OPPO ។​

​បច្ចុប្បន្ន កម្លាំង​ជំនាញ​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី ៕ បក្សីចាំក្រុង