ធ្លាក់​ពិ​ដាន​ ត្រូវ​កម្មការិនី​ចំនួន​១៧​នាក់​ រង​របួសស្រាល​ នៅ​រោងចក្រ​ឈ្មោះ​ អាការ​សេត​ ហា្គ​មិន​ ក្នុងខណ្ឌដង្កោ

​ភ្នំពេញ​៖​ លោក​វរសេនីយ៍ឯក​ ជឹ​ម​ ស៊ី​ថា​ អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៦​នឹង​៤៥​នាទី​ នៅ​រោងចក្រ​ ឈ្មោះ​ អាការ​សេត​ ហា្គ​មិន​ (​កាត់ដេរ​សំលៀក​បំពាក់​ )​ ស្ថិត​ក្នុង​សួន​វឌ្ឍនៈ​២​ ក្នុងភូមិ​ទឹកថ្លា​ សង្កាត់​ក្រាំង​ពង្រ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ បាន​ធ្លាក់​ពិ​ដាន​មក​ក្រោម​ត្រូវ​កម្មការិនី​ចំនួន​១៧​នាក់​ បណ្ដា​យ​ឲ្យ​រង​របួសស្រាល​ ហើយ​ត្រូវ​បាន​បញ្ជូន​នៅ​មន្ទី​ពេទ្យ​ ហ៊ា​ង​ មុន្នី​វុ​ទ្ធ​ នៅ​ភូមិ​ ព្រៃ​កី​។​

​លោក​អធិការ​បន្ត​ថា​ កម្មករ​-​កម្ម​ការី​នី​សរុប​១៨០០​នាក់​ បច្ចុប្បន្ន​ខាង​រោងចក្រ​បាន​អនុញ្ញាត​ឲ្យ​កម្មករ​-​កម្ម​ការី​នី​ទាំងអស់​ឈប់​សំរាក​សិន​ ៕ បក្សីចាំក្រុង