មិនដឹងជានរកប៉ុណ្ណាទេសូម្បីតែឪពុកបង្កើតក៏លេីកដៃវ៉ៃរួចដែ

មិនដឹងជានរកប៉ុន្មានជាន់ទេ?សូម្បីឪពុកបង្កើត ក៌ហ៊ានលើកដៃវ៉ៃដែរ

ខេត្តតាកែវ ៖ កូនអកត្តញ្ញូម្នាក់ត្រូវបានប្រជាការពារភូមិនិងពលរដ្ឋជិតខាងចាប់ខ្លួនប្រគល់ឲ្យប៉ូលីសភ្លាមៗក្រោយពីបង្កហិង្សាវាយទាត់ធាក់ទៅឪពុកបង្កើតខ្លួនឯងយ៉ាងចាស់ដៃ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៩និង២០នាទីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះ មាស ថាភេទប្រុស អាយុ៥៤ឆ្នាំ (ជាជនរងគ្រោះ)រស់នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
តាមការឲ្យដឹងពីប៉ូលីសស្រុកត្រាំកក់បានប្រាប់ថា ពិតជាមានករណីបង្កហិង្សាដោយចេតនានិងគម្រាមថានឹងសម្លាប់ពិតប្រកដមែននៅវេលាថ្ងៃកើតហេតុខាងលើ ដែល បង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ មាស វិចិត្រ ភេទប្រុសអាយុ២៧ឆ្នាំ ដែលត្រូវជាកូនបង្កើតជនរងគ្រោះ រស់នៅផ្ទះជាមួយគ្នា។ ប៉ូលីសបានបន្តថា ជនសង្ស័យបានធ្វើសកម្មភាពវាយទៅលើឪពុករបស់ខ្លួនដោយទាត់ចំនួន៧ជើងនិងវ៉ៃចំនួន៤ដៃ ព្រមទាំងយកដាវនិងកាំបិតបម្រុងកាប់សម្លាប់ឪពុករបស់ខ្លួនទៀតផង តែពេលនោះប្រជាការពារនិងប្រជាពលរដ្ឋជិតខាងបានចាប់ឃាត់ខ្លួនប្រគាល់ឲ្យសមត្ថកិច្ចតែម្ដងទៅ។
បច្ចុប្បន្នជនសង្ស័យក្នុងករណីនេះត្រូវបានសមត្ថកិច្ចស្រុកត្រាំកក់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី។