ស្នងការនគរបាលខេត្តប៉ៃលិនត្រូវបានផ្លាស់ប្តូរដោយលោក​ ឧត្តមសេនីយ៍ទោ​ ជា​ ចាន់ឌិន​ ជាស្នងការត្រូវចូលនវត្តន៍​ ដោយដាក់ជំនួសលោកឧត្តមសេនីយ៍ទោ​ សេង​ ​សុគន្ធ​ ស្នងការរងរាជធានីភ្នុំពេញជាស្នងការខេត្តប៉ៃលិនវិញ

 

(ប៉ៃលិន) ៖ នៅព្រឹកថ្ងៃទីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នវ ស្នងការនគរបាលខេត្តប៉ៃលិនត្រូវបានផ្លាស់ប្តូរដោយលោក​ ឧត្តមសេនីយ៍ទោ​ ជា​ ចាន់ឌិន​ ជាស្នងការត្រូវចូលនវត្តន៍​ ដោយដាក់ជំនួសលោកឧត្តមសេនីយ៍ទោ​ សេង​ ​សុគន្ធ​ ស្នងការរងរាជធានីភ្នុំពេញជាស្នងការខេត្តប៉ៃលិនវិញ។

​ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ នេត សាវឿន​ អគ្គស្នងការនគរបាលជាតិ​តំណាងខ្ពង់ខ្ពស់​សម្តេចកហរឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

​ មុនចាកចេញពីតំណែងលោក​ ជា​ ចាន់ឌិន​ បានសូមទោសដល់កងកម្លាំងនគរបាលទាំងអស់ក្រោមការដឹកនាំរបស់លោកដែលមានពាក្យសម្តីលេីសលួសណាមួយប៉ះពាល់ទាំងចេតនានិងអចេតនាព្រោះជាបទបញ្ជាដែលម្រូវអោយអនុវត្តន៍ហេីយការអនវត្តតែមានការតឹងតែងនិងធូរខ្លះ​ ហេីយសូមអោយកងកម្លាំងទាំងអស់បន្តសហការល្អនិងស្តាប់បទបញ្ជាថ្នាក់លេីបន្ថែមទៀតដេីម្បីអោយបានរឹងមាំបន្ថែមទៀតជូនជាតិមាតុភូមិ។

​ បន្ទាប់ពីការសន្យារបស់លោកឧត្តមសេនីយ៍ទោ​ សេង​ ​សុគន្ធ​ ជាស្នងការប៉ៃលិនថ្មី​លេីការអនុវត្តការងារនិងអនុវត្តតាមផែនការថ្នាក់ដឹកនាំឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ នេត សាវឿនស្នងការនគរបាលជាតិ​តំណាងខ្ពង់ខ្ពស់​សម្តេចកហរឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ សូមអោយលោកស្នងការ្មីពិនិត្យមេីលការងារក្នុងមូលដ្ឋានខ្លួននិងអនុតាមគណ:បញ្ជាការឯកភាពខេត្តនិងចុះដល់មូលដ្ឋានដេីម្បីសំដៅរក្សាអោយបានសន្តិសុខ​ស្តាប់ធ្នាប់សុវត្តិភាព​ជួនជាតិនិងពលរដ្ឋ៕