បុរសម្នាក់ដួលបោកក្បាលស្លាប់ភ្លាមៗ ដោយសាររថយន្តមិនស្គាល់ម៉ាកបុកពីក្រោយហើយគេចបាត់
ភ្នំពេញ ៖ បុរសម្នាក់ទើបតែរៀបការបាន២ខែប៉ុណ្ណោះបានជួបគ្រោះថ្នាក់ចរាចរណ៌ដួលបោកក្បាលស្លាប់ភ្លាមៗលើស្ពានលីយ៉ុងផាត់គួរឲ្យអាណោចអធម៌ បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការនៅម្ដុំកោះដាច់ត្រូវរថយន្តមិនស្គាល់ម៉ាកបុករួចបើកគេចបាត់ស្រមោល ក្នុងអំឡុងវេលាម៉ោង៦យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងភូមិព្រែកតារត្ន័ សង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជា មានឈ្មោះ ម៉ៅ បញ្ញាភេទប្រុស អាយុ ២៧ឆ្នាំមុនរបរជាងឈេីស្នាក់នៅភូមិឌួងសង្កាត់ព្រែកព្នៅខណ្ឌព្រែករាជធានីភ្នំពេញ មានស្រុកកំណេីត នៅខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់០១០ពណ៌ខ្មៅពាក់ស្លាកលេខ សៀមរាប 1M-4881បានធ្វើដំណើរចេញពីធ្វើការនៅកោះដាច់ ក្នុងគោលបំណងត្រលប់នៅផ្ទះភូមិឌួងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ តាមបណ្ដោយផ្លូវមហាវិថីឈ្នះៗក្នុងទិសដៅពីកើតទៅលិច ខណះជិះដល់ផ្ទះទៅហើយក៏បានជួបគ្រោះថ្នាក់ចរាចរណ៌ដ៌រន្ធត់មានរថយន្តមិនស្គាល់ម៉ាកមកបុកបណ្ដាលបោកក្បាលនៅលើស្ពានបែកក្បាលស្លាប់ក្នុងថ្លុកឈាមភ្លាមៗនោះដែររថយន្តបង្ករបានបន្ថែមល្បឿនបើកចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយពេលកេីតហេតុក្រោយកើតហេតុសមត្ថកិច្ចបានទៅដល់ធ្វេីការវាស់វែងនិងប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី។ចំឡែកម៉ូតូរងគ្រោះត្រូវសមត្ថកិច្វយកទៅរក្សាទុករងចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ៕ សហការី