ឆ្លងសំលេងសារ៉ែនប្រកាសអាសន្ន បណ្តាលអោយកម្មកររោងចក្រកាត់ដេរភ័យដួលសន្លប់ ចំនួន១៦នាក់

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានកម្មករ​រោងចក្រ​កាត់ដេរ KKN3 ចំនួន១៦នាក់ បាន​ដួល​សន្លប់ ស្ថិត​នៅ​តំបន់​សេស​ដ្ឋ​កិច្ច​ពិសេស​កោះកុង នៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ហើយ​ខាង​រោងចក្រ​កំពុង​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត។​

ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងលោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង បានអញ្ជើញចុះពិនិត្យ និងពិគ្រោះជំងឺសួរសុខទុក្ខកម្មកររោងចក្រ KKN 3 ដែលបានសន្លប់។

តាម​ការ​បញ្ជាក់​របស់លោក ហៃឡៃ ស៊្រុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងក្រុម​គ្រូពេទ្យ​ឲ្យ​ដឹង​ថា ចំនួន​កម្មករ​ដែល​រង​គ្រោះ​សន្លប់​មាន ​ចំនួន​១៦​នាក់ និង​កំពុង​ទទួល​សេវា​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​មន្ទីរពេទ្យ។​

ប្រភពពី​មេការ​រោងចក្រ​ បានឲ្យ​ដឹង​ថា៖ ការ​ដួល​សន្លប់​នេះ ​បណ្តាល​មក​ពី​មូលហេតុ​ឆ្លង​សារ៉ែន​ប្រកាស​អាសន្ន បណ្តាល​ឲ្យ​ពួក​គាត់​ភ័យរន្ធត់ និង​ដួល​សន្លប់​ជា​បន្តបន្ទាប់​តែ​ម្តង៕