ខេត្តក្រចេះ បានទទួលគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន ៦០៥តោន ៧០០គីឡូក្រាម សម្រាប់ចែកជូនប្រជាកសិកររងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ សរុប ៥ក្រុង ស្រុក ៣១ឃុំ ស្មើនឹង១៥៧ភូមិ ចំនួនគ្រួសារ ៦.១១៩គ្រួសារ
ដោយមានការណែនាំពីលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្នុងការចែកពូជស្រូវត្រូវតែជិតបងប្អូនប្រជាកសិករ ពោលគឺ១ឃុំ ១កន្លែង ដោយយោងតាមនីតិវិធី(SOP) និងម្យ៉ាងទៀតក៏ជាការស្នើសុំពីអាជ្ញាធរឃុំ ភូមិ ពិសេសពីសំណូមពររបស់ប្រជាពលរដ្ឋផ្ទាល់។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គ.គ.ម.ខ បានសម្រេចពិនិត្យស្ថានភាពទីតាំងសមស្របតាមបណ្តាក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីបង្ខិតជិតប្រជាកសិករងាយស្រួលក្នុងការទទួលពូជស្រូវ និងបានបែងចែកគណៈអភិបាលខេត្ត ដោយមានការចូលរូមឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងមន្ទីរ អង្គភាព ជំុវិញរដ្ឋបាលខេត្ត ។
ចំពោះការលើកដាក់ពូជស្រូវ ឯកឧត្ដមអភិបាលខេត្ត បានចាត់កងកម្លាំងទាំង៣ និងរដ្ឋបាលពាក់ព័ន្ធដើម្បីជួយអន្តរាគមន៍ បានទាន់ពេលវេលា។
នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ មានការចែកពូជស្រូវចំនួន ៤ឃុំ (ឃុំសំបុក គោលាប់ បុសលាវ និងឃុំកោះច្រែង) ស្រុកចិត្របុរី មាន ៣ទីតាំ (វត្តសំបុក វត្តគោលាប់ និងវត្តបុសលាវ)