រថយន្ត PRIUS បុករបាំងថ្មលាន់ឮដូចរន្ទះ! ផ្អើលប្រជាពលរដ្ឋនាំគ្នាជួយសង្គ្រោះបឋមសិនដែរ​ មុនរថយន្តសង្គ្រោះមកដល់ តែជាអកុសលស្ត្រីជាអ្នករួមដំណើរបានស្លាប់ទៅហើយ!


រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់(ជាអ្នករួមដំណើរ)បានស្លា.ប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយបុរសជនជាតិចិនម្នាក់ទៀតជាអ្នកបើកបរ រថយន្ត TOYOTA PRIUS ទៅបុកផ្ទប់របាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តរួញខ្ទេចមួយកំណាត់មុខ

និងផ្ទុះបែកពោងការពារសុវត្ថិភាពក្នុងរថយន្ត ភ្លាមៗគេឃើញបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះបាននាំគ្នាជួយសង្គ្រោះស្ត្រីជនជាតិចិនជាអ្នករួមដំណើរនោះមកខាងក្រៅ និងបានទាក់ទងរថយន្តសង្គ្រោះបន្ទាន់មកពិនិត្យមើលភ្លាមៗដែរ​ តែសង្ស័យមិនបានពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ ទើបណ្ដាលឲ្យស្ត្រីជាអ្នករួមដំណេីរជាមួយរងរបួស រហូតដល់ថ្នាក់បាត់បង់ជីវិតដូច្នេះ​ រីឯបុរសជនជាតិចិនជាអ្នកបើកបរមិនមានរបួសអ្វីនោះទេ​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង០២:០២នាទីយប់រំលងអាធ្រាត្រ​ ឈានចូលថ្ងៃសៅរិ៍​ ទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅត្រង់ចំណុចស្តុបBS លើផ្លូវព្រះមុនីវង្ស​ កែងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

រថយន្ត TOYOTA PRIUS ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AL-0200 បើកបរដោយបុរសបរទេសជនជាតិចិន​ និងស្ត្រីដែលស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ទៀត ជាអ្នករួមដំណើរជាមួយ ៕