លោកវរសេនីយ៍ទោទោឈាង​ ហុកសែ​ អធិការរងខណ្ឌដង្កោ បង្រ្កាប់បានមុខសញ្ញា ធាក់ប្លន់យកម៉ូតូ ឃាត់ខ្លួនបាន៦នាក់

លោកវរសេនីយ៍ទោទោឈាង​ ហុកសែ​ អធិការរងខណ្ឌដង្កោ បង្រ្កាប់បានមុខសញ្ញា ធាក់ប្លន់យកម៉ូតូ ឃាត់ខ្លួនបាន៦នាក់

រាជធានីភ្នំពេញ : កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ និង លោកឈាង​ ហុកសែ​អធិការរងទទួលព្រហ្មទណ្ឌខណ្ឌដង្កោ ធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ដែលធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ

កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៣០នាទី នៅចំណុចខាងមុខបុរីភ្នំពេញថ្មី ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូ។

ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់៖
១-ឈ្មោះ លួង វិនសុខហាន ភេទប្រុស មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិបឹងទំពន់២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ។
២-ឈ្មោះ គឹម ហាក់ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
៣-ឈ្មោះ ស្រ៊ុន ម៉េងលាង ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
៤-ឈ្មោះ វឿន ប៉ាក់ទីយ៉ា ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៥-ឈ្មោះ ប្រាក់ វេហារ ភេទប្រុស មុខរបរមិនពិតប្រាកដ ទីលំនៅសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។
៦-ឈ្មោះ ខេ ចំរើន ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅឈូកវ៉ា២ សង្កត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

សម្ភារៈបន្សល់ទុក៖ម៉ូតូម៉ូតូ៣គ្រឿង, ទូរស័ព្ទដៃ ០២គ្រឿងនិងកាបូបស្ពាយពណ៌ត្រេអី ចំនួន០១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕