ស្រីស្រស់ ប្រុសស្អាត តារាល្បីក្នុង TikTok ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីដើរលួចទូរសព្ទ័ IPhone 7+ នៅកន្លែងតាំងពិពណ៌
រាជធានីភ្នំពេញ ៖ ស្រីស្រស់ប្រុសស្អាតចំនួន២នាក់ ដែលគេស្គាល់ថាជាតារាល្បីតាម TikTok ទៀតនោះ បែរជាត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួច ទូរសព្ទដៃ IPhone 7+ ពីស្រ្តីម្នាក់ ហើយយកទូរស័ព្ទទៅហុចអោយបក្ខពួកម្នាក់ទៀត ដែលបានរត់គេចខ្លួនបាត់ស្រមោល ជនរងគ្រោះព្រមទាំង ប្រជាពលរដ្ឋឃាត់អោយ សមត្ថកិច្ច បង្កអោយមានការភ្ញាក់ផ្អើលកាលវេលម៉ោង០៧:២០ទីយប់ ថ្ងៃអាទិត្យ ទី៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចដីវាល កន្លែងតាំងពិពណ៌ប្រគំតន្ត្រី ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង២នេះធ្វើឡើងក្រោយពីជនរងគ្រោះបានប្តឹងមកសមត្ថកិច្ច ថាមានករណីលួចទូរស័ព្ទដៃ ស្ថិតនៅកន្លែងប្រគុំតន្ត្រីចំណុចដីវាល ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង០៧:២០នាទីយប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយជនសង្ស័យទី១ឈ្មោះ នួន វិបុល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យទី២ឈ្មោះ នី ស្រីពុំ ភេស្រី អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិស្នាក់នៅភូមិដំណាក់ត្រយឹងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅសង្កាត់បឹងកក់ ខណ្ឌទួលគោក។
ចំណែកជនរងគ្រោះមានឈ្មោះ កង វត្តី ភេទស្រី អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនផ្លាហ្សា ស្នាក់នៅភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទដៃដែលបាត់ ចំនួន១គ្រឿងម៉ាកអាយហ្វូនសេវែនភ្លឺស (IPhone 7 Plus) ពណ៌ផ្កាឈូកលាយទឹកមាស តំលៃជាង ៥០០ដុល្លារ ប្រើស៊ីមលេខ (010351748) ។
ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ពីដំណើររឿងថា ៖ ដំបូងឡើយ នៅមុនពេលកើតហេតុ ជនរងគ្រោះរូបគាត់ព្រមទាំងក្រុមគ្រួសាររបស់គាត់ បាននាំគ្នាទៅមើលការតាំងពិពណ៌ និងប្រគំតន្ត្រី នៅចំណុចដីវាលកើតហេតុខាងលើ ពេលនោះស្រាប់តែមានបុរសខាងលើដើរបុក ហើយក៏បាត់ទូរស័ព្ទដៃ ទើបគាត់មានការសង្ស័យ ក៏ត្រលប់ទៅដើរតាមពីក្រោយជនសង្ស័យ ដោយមិនបានចាប់អារម្មណ៍ថាជនសង្ស័យ ជាបុរសខាងលើបានយកទូរសព្ទនឹងហុចទៅអោយបក្ខពួកម្នាក់ផ្សេងទៀត ដើរគេចទៅណាបាត់នោះទេ តែបន្តិចក្រោយមកស្រាប់តែឃើញជនសង្ស័យ ធ្វើសកម្មភាពលួចទូរស័ព្ទដៃប្អូនស្រីគាត់មួយទៀត តែចៃដន្យលួចពុំបានឡើយ ទើបផ្ដើលឆោរឡោស្រែកថា “ចោរៗ” ទើបប្រជាពលរដ្ឋជួយឃាត់បានជនសង្ស័យទាំង២នាក់ ទើបរាយការណ៍ជូនសមត្ថកិច្ចអោយមកឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរនៅប៉ុស្តិ៍តែម្ដង។
ក្រោយពេលកើតហេតុ បន្ទាប់ពីឃាត់បានជនសង្ស័យលួចទូរសព្ទដៃបាន២នាក់ហើយ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីអោយសមត្ថកិច្ចជួយសើបអង្កេតនិងស្រាវជ្រាវរកមុខសញ្ញាលួចបន្ថែមទៀត នឹងចាត់ការតាមនិតិវិធីច្បាប់ ចំណែកឯជនរងគ្រោះម្នាក់ទៀត ដែលលួចមិនទាន់បាន មិនបានមកដាក់ពាក្យបណ្ដឹងឡើយ៕