ទិដ្ឋភាពដ៏កម្រ ពោរពេញដោយភាពស្រស់ស្អាតនៃប្រាសាទអង្គរវត្ត នាពេលរាត្រី
សៀមរាប៖ ពិតណាស់ ប្រាង្គប្រាសាទអង្គរវត្ត ជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ប្រទេសកម្ពុជា និងជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ដែលមនុស្សគ្រប់គ្នា ស្ងើចសរសើរ មិនដាច់ពីមាត់ ជាមួយនឹងក្បាច់រចនាដ៏ប្រណីត លេចធ្លោ នៃសំណង់ទាំងមូល និងបានទាញយកចំណាប់អារម្មណ៍ ពីភ្ញៀវទេសចរជាច្រើន ជុំវិញពិភពលោក។
មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ស្រាប់តែមានការបង្ហាញរូបភាព ប្រាសាទអង្គរវត្ត ជារូបភាព 3D នៅលើបណ្ដាញសង្គម ដែលកំពុងទាញយកចិត្តប្រជាពលរដ្ឋជាច្រើន បានទស្សនាទិដ្ឋភាពនាពេលរាត្រី ដោយ រំលេចនូវភ្លើងពណ៌លម្អលើផ្ទៃទឹកយ៉ាងស្រស់សោភា និងគួរឲ្យគយគន់ ក្នុងក្រសែភ្នែកមនុស្សជាច្រើន ដែលអាចនិយាយបានថា នេះគឺទិដ្ឋភាពដ៏ស្រស់ស្អាតមួយ បើទោះបីជា មិនមែនជារូបភាពពិតៗក៏ដោយ ៕
ប្រភព៖ Troll សន្លប់ កំសាន្តជាមួយពត៌មាន តន្រ្តី កំប្លែង
សូមទស្សនារូបភាពខាងក្រោម៖