ព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង លោក ទៀ សីហា ជាអភិបាលខេត្តសៀមរាប ជំនួសលោក ឃឹម ប៊ុនសុង!
រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយតែងតាំង លោក ទៀ សីហា ជាអភិបាលខេត្តសៀមរាប ជំនួសលោក ឃឹម ប៊ុនសុង។
លោក ទៀ សីហា ដែលជាកូនរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា អភិបាលរងខេត្តសៀមរាប កាលពីខែសីហា ឆ្នាំ២០១៧៕
ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖