ស្រ្ដីវ័យចំណាស់ម្នាក់ បា.ត់.ប.ង់.ជីវិតភ្លាមៗ ក្រោយបានទៅមជ្ឈមណ្ឌលកែសម្ផស្សអន្ដរជាតិ ដើម្បីកែដើមទ្រូង

ភ្នំពេញ៖ ព័ត៌មានបឋម ស្រ្ដីវ័យចំណាស់អាយុជាង៤០ឆ្នាំម្នាក់បានបា.ត់.ប.ង់.ជីវិត ភ្លាមៗ ក្រោយទៅធ្វើការវះកាត់កែសម្ផស្ស ដើមទ្រូង នៅក្នុងមជ្ឈមណ្ឌល កែសម្ផស្សមួយកន្លែង ស្ថិតនៅទីតាំងផ្ទះលេខ៧៣B ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានស្លាកយីហោ​ M2 BEAUTY AND ACADEMY។

ដោយឡែក កាលពីយប់មិញនេះ វេលាម៉ោង៩ និង៥០នាទី បានបង្កភ្ញាក់ផ្អើលមួយកើតឡើង ដោយមានស្រ្ដីអាយុជាង៤០ឆ្នាំ បានស្លា.ប់.ភ្លាមៗ ក្រោយទទួលសេវាកម្មកែដើមទ្រូង នៅមជ្ឈមណ្ឌល កែសម្ផស្សអន្ដរជាតិ M25 ដោយមិនដឹងមូលហេតុថា កែសម្ផស្សបរាជ័យ ឬមួយក៏មានបញ្ហាបច្ចេកទេស ក៏នៅមិនទាន់បានដឹងនៅឡើយនោះទេ។

គួរឲ្យដឹងផងដែលថា គ្រូពេទ្យខាងមជ្ឈមណ្ឌលផ្នែកកែសម្ផស្ស ក៏ដូចជាខាងគ្រួសារនៃសព គឺមិនទាន់បានផ្ដល់ព័ត៌មានបន្ថែមដែលពាក់ព័ន្ធជុំវិញបញ្ហានេះទេ ប៉ូលិស និងក្រុមជំនាញខាងកោសល្យវិច័យ ត្រួតពិនិត្យ ឲ្យដឹងថាមូលហេតុអ្វីជាមុនសិន ទើបបានធ្វើឲ្យស្រ្ដីវ័យចំណាស់ម្នាក់ស្លា.ប់.ភ្លាមនៅកន្លែងកើតហេតុ ហើយក៏មានមហាជនជាច្រើនបានចូលរួមរំលែកទុក្ខ ដល់គ្រួសារនៃសពយ៉ាងក្រៀមក្រំផងដែល៕

សូមទស្សនារូបភាពខាងក្រោម៖