ទីបំផុត បុរសអាណិកជនខ្មែរ ដែលជាឃា.ករសម្លា.ប់ប្រពន្ធខ្លួនឯង រួចប៉ុនប៉ងរត់គេចខ្លួន ត្រូវបានកងកម្លាំងសមត្ថកិច្ច ចាប់បានហើយ
ភ្នំពេញ៖ ទីបំផុត បុរសអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិកម្នាក់ ដែលមានឈ្មោះថា មូល ណេត អាយុ៦៣ឆ្នាំ ដែលជាត្រូវជាស្វាមីជនរងគ្រោះ បន្ទាប់ពីធ្វើសកម្មភាព ជិះយន្តហោះមក សម្លា.ប់ប្រពន្ធដល់ក្នុងផ្ទះ នៅខណ្ឌពោធិ៍សែនជ័យ រួចប៉ុនប៉ងរត់គេចខ្លួន ទៅប្រទេសទីបីវិញនោះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលកម្ពុជា សហការជាមួយអាជ្ញាធរនៃប្រទេសថៃ ចាប់ខ្លួនបានហើយ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយពីកើតមានអំពើឃា.តកម្ម ស្វាមីជាអាណិកជនខ្មែរ និងជាជនដៃដល់សម្លា.ប់ប្រពន្ធ រួចប៉ុនប៉ងរត់គេចខ្លួននោះ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងនគរបាលជាតិ បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចជំនាញនគរបាលក្រសួងមហាផ្ទៃ ឲ្យស្វែងរកចាប់ខ្លួន ជនដៃដល់ជាឃា.តកររូបនេះឲ្យបាន បើទោះបីជាជននោះរត់ទៅដល់ទីណាក៏ដោយ។
ខណៈ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ កម្លាំងសមត្ថកិច្ចនគរបាលកម្ពុជា បានទៅសហការជាមួយអាជ្ញាធរថៃ តាមចាប់ខ្លួនជនដៃដល់នៅកណ្តាលទីក្រុងបាងកក និងបានបញ្ជូនមកកម្ពុជាវិញផងដែរ។ កងកម្លាំងសមត្ថកិច្ចនគរបាល នាយកដ្ឋានអន្តោប្រវេស ដែលហៅថា «ប៉ូលិសអាំតែប៉ូល» និងនគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បាននាំឃា.តករមកភ្នំពេញ ទាំងយប់ រហូតម៉ោង១ ពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ទើបមកដល់។ ហើយជនសង្ស័យ ក៏បានឃុំខ្លួនទុកនៅនាយកដ្ឋានអន្តោប្រវេសមួយយប់ លុះព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ បានប្រគល់ឲ្យទៅនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនឃា.តករទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ Kohsantepheap, Petpet Media
សូមទស្សនារូបភាពខាងក្រោម៖