អ្នកនាង ផន សុផារី តែងតែបំពេញតួនាទី ជាប្រពន្ធល្អ និងជាម្ដាយល្អសម្រាប់កូនៗ ហើយថែទាំងពូកែខាងជំនាញអនឡានថែមទៀតផង

ភ្នំពេញ៖ មហាជនប្រាកដណាស់ពិតជាបានស្គាល់យ៉ាងច្បាស់ពីអ្នកនាង ផន សុផារី និងគ្រួសាររបស់អ្នកនាង ហើយអ្នកនាងតែងតែបង្ហោះជារូបភាព ​និងវីដេអូអំពីកូនស្រីទាំងពីររបស់នាង គឺអ៊ែលី ប៊ែឡា ជាកូនស្រីជាទីស្រឡាញ់របស់នាង ដែលបានបង្ហាញអំពីការងារសកម្មភាពជារៀងរាល់ថ្ងៃពីនាង កូន និងគ្រួសារ។ ផ្ទុះការសរសើរ គាំទ្រពីមហាជនគ្រប់រូបស្រឡាញ់អ្នកនាង និងគ្រួសារ ជាពិសេសគឺកូនស្រីសំណព្វចិត្តរបស់នាង។

ដោយឡែក នាងតែងតែផលក្ដីស្រឡាញ់ភាពកក់ក្ដៅដល់កូនស្មើៗគ្នា និងតែងតែបំពេញតួនាទីជាប្រពន្ធល្អនោះគឺ នាងមិនមែនពូកែតែការធ្វើការងាររកស៊ីតែមួយនោះទេ ប៉ុន្ដែការងារផ្ទះវិញនាងក៏ជាមនុស្សស្រីចេះរៀបចំទុកដាក់ និងជាមនុស្សស្រីរៀបរយ ស្រស់ស្អាតផងដែល ហើយជាម្ដាយល្អវិញ គឺមើលថែរក្សាគិតគូដល់កូនតែងតែងរកអ្វីដែរល្អសម្រាប់កូន ដែលមិនមែនជារឿងងាយស្រួលនោះឡើយ។ លើសពីនេះនាងតែងតែថតរូបភាព​ និងបង្កើតវីដេអូអំពីសកម្មភាពជារៀងរាល់ថ្ងៃរបស់នាងពីការធ្វើម្ហូប រៀបចំកូនទៅរៀន ឬក៏ វីដេអូកម្សាន្ដផ្សេងៗ​ ដែលតែងតែផ្ដល់អ្វីល្អដល់កូនជានិច្ច ចំណែកឯកូនស្រីទាំងពីររបស់នាងវិញ ពិតជាគួរខ្នាញ់ គួរឲ្យស្រឡាញ់ខ្លាំងណាស់ ពីភាពក្រមិចក្រមើមរបស់ពួកគេទាំងពីរ។ យ៉ាងណាមិញ រូបភាពដែលនាងបានបង្ហោះដោយបានរៀបរាប់ថា៖

វាមិនមែនជារឿងងាយស្រួលទេ ដែលធ្វើការផង ហើយចង់មើលថែកូនផង បើបែងចែកពេលវេលាមិនច្បាស់ ការងារក៏មិនរលូន កូនក៏មិនអាចទទួលភាពកក់ក្តៅ … បើចង់ក្លាយជាស្ត្រីដែលខ្លាំង ស្ត្រីដែលពូកែ ត្រូវតែព្រមទទួលស្គាល់ការពិតថា ( ហត់ណាស់ ) !

 

ផន សុផារី

គួរឲ្យដឹងផងដែលថា អ្នកនាង ផន សុផារី មិនត្រឹមតែជាអ្នកជោគជ័យក្នុងវិស័យអនឡាញតែមួយមុខនោះទេ នាងបានជោគជ័យជាមួយជីវិតគូ​ និងមានភាពល្បីល្បាញក្នុងបណ្ដាញសង្គម ហើយថែមទាំងរស់នៅជាមួយជីវិតមានស្ដុកស្ដំថ្លៃថ្នូរផងដែល៕

សូមទស្សនារូបភាពខាងក្រោម៖