រំជួលចិត្ត! ក្រោយអតីតស្វាមី បង្ហោះសារយ៉ាងក្តុកក្តួល ក្នុងថ្ងៃកំណើតប្រពន្ធ

ភ្នំពេញ៖ មហាជនប្រាកដជាបានជ្រាបអំពី​ ព័ត៌មានប្រពន្ធបានស្លាប់ដោយត្រូវគេចាក់សម្លា.ប់នៅឯណាហ្គា (ភ្នំពេញ) ដោយឃា.តករបានសម្លាប់ដោយយកកាំបិត ចាក់ជាច្រើនកន្លែងយ៉ាងឃោឃៅ ស្លាប់ក្នុងថ្លុកឈាម បានធ្វើឲ្យមហាជនមានការចូលរួមសោកស្ដាយ និងរំលែកទុក្ខទៅដល់គ្រួសារនៃសព្វ ប៉ុន្តែឈឺចាប់បំផុតនៅពេលដែរបាត់បង់មនុស្សជាទីស្រឡាញ់ ជាកូន បង ប្អូន និងជាប្រពន្ធជាទីស្រឡាញ់ ទទួលការឈឺចាប់ឥតឧបមា។

ដោយកាលពីម្សិលមិញនេះ គឺត្រូវជាថ្ងៃខួបកំណើតរបស់ប្រពន្ធគាត់ ហើយគាត់បានទិញនំខេកសែនឲ្យវិញ្ញាណខន្ធ ប្រពន្ធរបស់លោក មួយវិញទៀតគាត់ពិតជាសោកស្ដាយខ្លាំង និងមិនអាចទទួលយកបាន នូវអ្វីដែលបានកើតឡើងចំពោះប្រពន្ធជាទីស្រឡាញ់របស់លោក ដោយក្នុងការបង្ហោះនោះលោកបានសរសេរសំណេររៀបរាប់ទាំងទឹកភ្នែកថា៖

ថ្ងៃនេះជាថ្ងៃខួបអូន បងគ្មានក្ដីក្លាហានទទួលការពិតនោះទេ! ពេលនេះមានតែផ្សែងធូប និងបងជាមួយនំខេកសម្រាប់ពួកយើង តែដោយឡែកមានតែបងអង្គុយនិយាយតែម្នាក់ឯងគ្មានសំលេងឆ្លើយឆ្លងដូចមុនទៀតទេ ពេលនេះសូម្បីតែនំខេកក៏មិនអាចផ្លុំជុំគ្នាដែរ អោយតែឃើញមុខគ្នាគឺសោកសៅទប់ស្រក់ទឹកភ្នែកមិនបាន!  ហេតុអីពេលនោះមិនមែនជាបងវិញ?  បងសុខចិត្តទទួលគ្រប់បែបយ៉ាងជំនួសអូនមិនរុញរាទេប្រជាពលរដ្ឋខ្មែរយើងចាំជួយអូនច្រើនណាស់​ គេចង់ឃើញចង់មើលសមត្ថិកិច្ចចាប់ជនល្មើសផ្ដទ្ទាទោសតាមច្បាប់។

 

ប្ដី ជនរងគ្រោះ

គួរបញ្ជាក់ឲ្យដឹងថា គូស្វាមី ភារិយានេះ បានធ្លាប់លែងលះគ្នារួចមកហើយ មូលហេតុរស់នៅមិនចុះសម្រុងគ្នា ហើយការទទួលមរណៈភាពរបស់ អ្នកនាង ហ្គិច នោះគឺមិនទាន់រកឃើញមុខជនល្មើសដែរបានសម្លាប់គាត់នៅឡើយទេ។​ ខ្មែរឡូត និងUpdate ព័ត៌មានចុងក្រោយនាពេលក្រោយ៕

សូមទស្សនារូបភាពខាងក្រោម៖