តស៊ូណាស់! កើតមកអភ័ព្វពិការភ្នែកទាំងសងខាង ពឹងលើដៃទាំងពីររកកម្រៃចិញ្ចឹមជីវិត(មានវីដេអូ)
មនុស្សយើងកើតមករស់នៅជាមួយភាពក្រីក្រ វាជារឿងមួយលំបាកទៅហើយ តែអ្វីដែលគួរឱ្យឈឺចាប់បំផុតនោះ មិនត្រឹមតែមានជីវភាពលំបាកហើយ ថែមទាំងពុំមានកាយសម្បទាគ្រប់គ្រាន់ កាន់តែផ្ដល់នូវភាពលំបាកក្នុងជីវិត ជាពិសេសក្នុងសកម្មភាពប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ តម្រូវឱ្យកាន់តែមានភាពអត់ធ្មត់ និង តស៊ូនៅក្នុងជីវិត។
បើក្រឡេកទៅមើលខ្សែជីវិតរបស់ស្ត្រីមួយរូប កើតមកអភ័ព្វពុំមានវាសនាល្អបានរស់នៅដូចគេឯងនោះឡើយ ដោយពិការភ្នែកទាំងសងខាង រស់នៅជាមួយភាពក្រីក្រ ប៉ុន្តែត្រដរប្រើដៃទាំង ២ រកកម្រៃតាមរយៈការជូតសម្អាតពោះវៀនកង់ឡាន គ្រាន់បានចិញ្ចឹមជីវិតរបស់ខ្លួនរួចមួយថ្ងៃទៅមួយថ្ងៃ ដោយមិនលើកដៃដើរសុំទានពីអ្នកដទៃនោះឡើយ។
វីដេអូស្ដែងពីជីវិតលំបាកតោកយ៉ាករបស់ប្អូនស្រីរូបនេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងនូវក្ដីអាណិតអាសូរ ព្រមទាំងសរសើរចំពោះការតស៊ូរបស់ប្អូនស្រី និង សង្ឃឹមថានៅថ្ងៃខាងមុខ រូបនាងនឹងអាចមានជីវិតប្រសើរជាងនេះ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖