មនុស្សស្រីណាមួយមិនឈឺ នៅពេលបានដឹងថាប្ដីដែលខ្លួនស្រឡាញ់អោបជាប់ទ្រូង បែរជាលួចមានស្រីស្នេហ៍ទៅវិញ

ថៃ៖ បើនិយាយពីតារាស្រីថៃ ឈុំភូ អារីយ៉ា លោកអ្នកប្រាកដជាបានស្គាល់តារាស្រីថៃរូបនេះហើយ នាងគឺជាតារាសម្តែង និងបង្ហាញម៉ូតជួរមុខប្រចាំប្រទេសថៃ បានសាងភាពល្បីល្បាញយ៉ាងខ្លាំង មិនថានៅក្នុងប្រទេសថៃនោះទេ នាងក៏ផ្ទុះការចាប់អារម្មណ៍ នៅប្រទេសកម្ពុជា តាមរយៈការសម្ដែងភាពយន្ដ ជាតួឯក ឬតួផ្សេងៗ ជាមួយរូបសម្រស់មើលមិនចេះណាយ បូកផ្សំទាំងឆ្លាត ពូកែ មាន ហាយសូរជាដើម។ មួយវិញទៀតនាងបានរៀបការជាមួយ លោក Knot គ្រួសារសេដ្ឋីអភិជននៅប្រទេសថៃ ហើយនាងបានកូនភ្លោះប្រុស ជាចំណងដៃអាពាហ៏ពិពាហ៏របស់ពួកគេទាំងពីរ។

ដោយឡែក កាលពីថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលដល់មហាជន ដែលលេចឮមកថា ប្ដីរបស់នាងលួចចិញ្ចឹមស្រីក្មេង ជាសិស្សសាលា បានជួលផ្ទះឲ្យនៅ ហួងហែងស្រឡាញ់ស្រីក្មេងខ្លាំង ដល់ថ្នាក់ឲ្យអង្គរក្សតាមមើលថែទៀតផង បានផ្ទុះការវែកញែកពីមហាជនពេញបណ្ដាញសង្គម ដែលមានមតិខ្លះលើកឡើងថា៖

«ប្រពន្ធនឹងស្រីជាភេទតែមួយ តែលំដាប់ប្រពន្ធគឺខុសដាច់ស្រឡះពីងារថាស្រី ប្រពន្ធមានទាំងអុីតាស៊ីវិល មានទាំងផ្កាស្លា បើគឹតឲ្យច្បាស់ត្រូវសម្លឹងមើលថាប្ដីយើងគាត់ ប្រតិបត្តិចំពោះយើងបែបណា គាត់នៅតែស្រឡាញ់យកចិត្តទុកដាក់ឲ្យតម្លៃគ្រួសារទោះហត់នឿយបែបណាក៏យប់ឡើងនៅតែគេងអោបប្រពន្ធ»

 

មតិ មហាជន

គួរបញ្ជាក់ឲ្យដឹងថា  ឈុំភូ អារីយ៉ា ជាតារាសម្ដែងស្រីប្រចាំប៉ុស្ដិ៍លេខ៣ ទទួលបានប្រជាប្រិយភាពខ្លាំង និងបានចូលខ្លួនផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលខ្នាតធំជាច្រើន។ មួយវិញទៀត ប្រភពពុំបានបញ្ជាក់ច្បាស់ថា ពិតឬមួយយ៉ាងណានោះទេ និង update ព័ត៌មានចុងក្រោយនៅពេលក្រោយ៕

សូមទស្សនារូបភាពខាងក្រោម៖