សូមចូលរួមសោកស្តាយ! ដែលមានមនុស្សប្រុសស្រីពីរនាក់ បានបា.ត់ប.ង់ជីវិត នៅក្នុងករណីអគ្គីភ័យឆេះក្លឹប នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្មីៗនេះ មានករណីអគ្គីភ័យឆាបឆេះក្លឹបកម្សាន្តមួយកន្លែង ដែលមានឈ្មោះ Julie &Anna Tokyo ដែលករណីមួយនេះ បានបណ្តាលឲ្យមានមនុស្សប្រុសស្រីចំនួន២នាក់ បានបា.ត់ប.ង់ជីវិត និង មនុស្ស២នាក់ទៀត រង.រ.បួស ។

ជាមួយនឹងហេតុការណ៍នេះដែរ បានកើតឡើង នៅវេលាម៉ោង ០៨យប់ ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ នៅម្តុំឧតុនិយម ស្ថិតក្នុងក្រុម ១៧ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។ យោងតាមប្រភពព័ត៌មានបឋម នៅកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង ៨យប់ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចឧតុនិយម ស្ថិតក្នុងក្រុមទី ១៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងនិងខេត្តព្រះសីហនុ មានករណីអគ្គីភ័យមួយកើតឡើង បណ្ដាលឲ្យមនុស្សចំនួនពីរនាក់ បានបាត់បង់ជីវិតនៅពេលបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន។

យ៉ាងណាមិញ ជុំវិញមូលហេតុនៃករណីអគ្គីភ័យនេះ ខាងសមត្ថកិច្ចបានទទួលព័ត៌មានបឋមថា បណ្ដាលមកពីការធ្វើប្រហែសការងារ ដោយសារ ការផ្សារដែកនៅផ្នែកដំបូល ហើយផ្កាភ្លើង បានខ្ទាតមកត្រូវសាឡុងនិង រីដូ ក្នុងក្លឹប បណ្ដាលឱ្យឆាបឆេះ បង្កើតជាផ្សែងហប់ខ្យល់ និងជាហេតុធ្វើឲ្យបុគ្គលិក នៅក្នុងក្លឹបមានការស្លន់ស្លោថប់ដង្ហើមដួ.លសន្ល.ប់នៅក្នុងក្លឹបហើយត្រូវបានក្រុមជួយសង្គ្រោះ ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ប្រើប្រាស់ទឹកអស់ ២ គ្រឿង ជួយសង្គ្រោះយកចេញពីក្នុងក្លឹបបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន ដែលនៅក្បែរនោះ តែជាអកុសលជនរងគ្រោះទាំងពីរ ដែលស្រីម្នាក់ជាបុគ្គលិកក្នុងក្លឹប និង ប្រុសម្នាក់ជាជាងផ្សារដែកនោះ បានបា.ត់ប.ង់ជីវិតនៅក្នុងមន្ទីរពេទ្យឯកជន បើទោះបីជា ក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះយ៉ាងណាក៏ដោយ៕

ប្រភព៖ SormPheaktra-សោម ភ័ក្រត្រា

សូមទស្សនារូបភាពខាងក្រោម៖