ចាងហ្វាង TVFB នាំលោក សុវណ្ណរិទ្ធី និង បុគ្គលិក ទៅសុំការអត់ឱនអភ័យទោសពីរដ្ឋមន្ត្រី និង ថ្នាក់ដឹកនាំក្រសួងព័ត៌មាន
នាយកដ្ឋានព័ត៌មានក្នុង និង ក្រៅប្រទេស នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ នេះ បានបញ្ជាក់ឱ្យដឹងថា ខាងអង្គភាពគេហទំព័រ www.st-tvfb.com បានសុំឱ្យជួយពាំនាំនូវពាក្យសុំអត់ឱន អភ័យទោស ចំពោះការប្រព្រឹត្តរបស់ខ្លួន។
ជាក់ស្ដែងតាមការបង្ហោះបញ្ជាក់ពី ឯកឧត្តម ផុស សុណ្ណ ឱ្យបានដឹងថា លោកស្រី គឹម សុធា ហៅ លី ណា ចាងហ្វាង អង្គភាពគេហទំព័រ www.st-tvfb.com លោក សុវណ្ណ សុខា បាននាំលោក សយវណ្ណរិទ្ឋី និង បុគ្គលិកមួយចំនួន មកសុំឱ្យជួយពាំនាំនូវពាក្យសុំអត់ឱន អភ័យទោស ពីឯកឧត្តមរដ្ឋមន្រ្តី និង ថ្នាក់នាំក្រសួងព័ត៌មាន ក៏ដូចជារៀមច្បងជាអ្នកសារព័ត៌មាន ចំពោះការប្រព្រឹត្តជ្រុលជ្រួសពីបន្ទាត់វិជ្ជាជីវៈនាពេលកន្លងទៅ៕