ត្រៀមអាវរងា!​ អាកាសធាតុនឹងចុះត្រជាក់ ចាប់ពីថ្ងៃទី២៥ ដល់ចុងខែ

ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣ នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ ឱ្យបានដឹងថា ក្នុងអំឡុងសប្តាហ៍ទី ៤ នៃខែមករានេះ កម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖

 

 

១. តំបន់ទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C

– សីតុណ្ហភាពអតិបរមា មានពី ២៨-៣៣ °C

– អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។

២. តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ១៥-២០ °C

– សីតុណ្ហភាពអតិបរមា មានពី ២៨- ៣១ °C

– ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង។ ជាពិសេសខេត្តរតនៈគិរី មណ្ឌលគិរី ព្រះវិហារ និង ឧត្ដរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧°C នៅពេលព្រឹកនិងនៅពេលយប់។

៣. តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C

– សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C

– នឹងអាចមានខ្យល់បក់បោក លាយឡំ និង រលកសមុទ្រខ្ពស់៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖