ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានចុះទៅប្រគល់ម៉ូតូជូនជនរងគ្រោះដែលបានរកឃើញម៉ូតូវិញ ចំនួន ១០ គ្រឿង នៅឃ្លាំងស្តុកម៉ូតូ OCIC
ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣ បានតំណាងឱ្យឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានចុះទៅប្រគល់ម៉ូតូជូនជនរងគ្រោះដែលបានរកឃើញម៉ូតូវិញ ចំនួន ១០ គ្រឿង នៅឃ្លាំងស្តុកម៉ូតូ OCIC ស្ថិតនៅខណ្ឌជ្រោយចង្វារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្នុងនោះ តាមរយៈគណនីអភិបាលរងរាជធានីបានបង្ហោះសារចូលរួមត្រេកអរ ភ្ជាប់ជាមួយវីដេអូប្រមាណជាង ៣ នាទី បង្ហាញពីសកម្មភាពសំពះដោយក្ដីរំភើបពីសំណាក់ជនរងគ្រោះ ដែលបាត់ម៉ូតូអស់រយៈពេលជាយូរ និង ទទួលបានម៉ូតូវិញនៅថ្ងៃម្សិលមិញនេះ។
គួររំឭកផងដែរថា កាលពីពេលកន្លងទៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានជូនដំណឹងឱ្យបងប្អូនប្រជាពលរដ្ឋដែលបានបាត់ម៉ូតូ អាចយកឯកសារទៅពិនិត្យនៅ OCIC ដែលមានទីតាំងស្ថិតនៅវិថី OCIC ភូមិដើមគោក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក្រោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និង អាជ្ញាធរ បើកប្រតិបត្តិការទ្រង់ទ្រាយធំ ត្រួតពិនិត្យតាមបណ្ដាហាងបញ្ចាំជាច្រើន នៅតំបន់ឃ្លាំងរំសេវ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក ដកហូតម៉ូតូជាច្រើនគ្រឿងពីហាងកុងស៊ីបញ្ចាំពាក់ព័ន្ធការទទួលបញ្ចាំដោយខុសច្បាប់ (គ្មានឯកសារ)៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖