ក្រោយពីជួបរឿងអកុសល ចាកចេញគ្មានថ្ងៃត្រឡប់ អតីតស្វាមីនារីរងគ្រោះដែលត្រូវគេស..ម្លា.ប់ បានបង្ហោះសារអួលដើមកបែបនេះ

ភ្នំពេញ៖ ថ្មីៗនេះ មានករណីដ៏រន្ធ.ត់់មួយ ដែលនារីរូបស្រស់ម្នាក់ មានឈ្មោះថា អ៊ឹង ជុងហ្គិច អាយុ ៣៧ឆ្នាំ ត្រូវបានឃា.ត.ក.រស.ម្លា.ប់ កាលពីម៉ោង១០យប់ ថ្ងៃទី១៦ ខែមករា ២០២៣ នៅក្នុងបន្ទប់ទឹកមួយកន្លែង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលករណីនេះត្រូវបានគេប្រាប់ថា ជាករណីប្ល.ន់យកទ្រព្យសម្បត្តិ ប្រមាណ ជាងកន្លះលានដុល្លារ ។

យ៉ាងណាមិញ ក្រោយពីមានហេតុការណ៍នេះកើតឡើ់ង ខណៈកំពុងរៀបចំពិធីបុណ្យស.ពធ្វើនៅក្នុងវត្តទឹកថ្លា ព្រមទាំងមានវត្តមាន អតីត ស្វាមី រួមជាមួយសាច់ញាតិទាំងអស់ចូលរួមទាំងក្ដីសោកសៅបំផុតហើយនោះ អតីតស្វាមីរបស់នារីរូបស្រស់ម្នាក់នេះ ក៏បានបង្ហោះសារទាំងអាល័យថា៖

កសាងនិស្ស័យរាប់រយជាតិទើបបានជួប ជួបហើយម្ដេចព្រាត់ឃាត់មិនបាន អូនដាច់ចិត្តណាស់ មិនអាល័យចាកចេញមិនបានលាសូម្បី១មាត់ ស្អប់បងខ្លាំងណាស់ឬអូន?អ្វីៗអូនលែងចង់ដឹងឮទៀតហើយ អូនហត់រហូតមកហើយល្មមដល់ពេលអូនបានសម្រាកដែរ បងសន្យានឹងនៅមើលថែកូនយើងរហូតដល់ដង្ហើមបងដកលែងបាន។ សូមអូនទៅឲ្យដល់ឋានសុខគតិភពផងចុះ កុំនឹងខឹងក្រោធ អហោសិកម្មលឲ្យគេទៅ វាជាកម្មរបស់ពួកយើង ដែលមកជួបរឿងអកុសលបែបនេះ

 

អតីតស្វាមីនារីរងគ្រោះ

គួរបញ្ជាក់ផងដែរថា អតីតស្វាមីនារីរងគ្រោះរូបនេះ នៅតែបន្តរាប់អានសួរសុខទុក្ខគ្នា ជាមួយនឹងអតីតភរិយាជានិច្ច បើទោះបីជា ពួកគេទាំងពីរអស់ភាពជាប្ដីប្រពន្ធនឹងគ្នាក៏ដោយ ហើយអ្នកទាំងពីរ នៅតែមានកាតព្វកិច្ចចិញ្ចឹមកូនចំនួន៣នាក់ ដែលសព្វថ្ងៃ កូនច្បងមានអាយុ១៨ឆ្នាំហើយ៕

សូមទស្សនារូបភាពខាងក្រោម៖