តុលាការ ឃុំខ្លួនស្ដ្រីដែលជួលឃា.ត.កស.ម្លា.ប់.ប្ដី ដាក់ព.ន្ធនា.គារមួយជីវិត

កណ្តាល៖​ យោងតាមគណនីហ្វេសឈ្មោះ Huy Bunleng News បានឲ្យដឹងថា ចៅក្រមសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានសម្រេចចេញដីការឃុំខ្លួនស្ត្រីជាប្រពន្ធដែលជួលឃាតករសម្លាប់ប្តី និងឃាតករដៃដល់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

ការឃុំខ្លួននេះធ្វើឡើងបន្ទាប់ពីខាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានសម្រេចធ្វើការចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ហើយបើតាមសមត្ថកិច្ចថា បទល្មើសមួយនេះនឹងផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។

សុំបញ្ជាក់ថា តាមចម្លើយសារភាពរបស់ស្ត្រីជាប្រពន្ធរូបនេះប្រាប់នគរបាលខេត្តកណ្តាល ពីមូលហេតុ ដែលខ្លួនជួលឃាតករសម្លាប់ប្តីនោះ ដោយសារខឹងប្តីដើរអត់ចូលផ្ទះពីរឬ បីថ្ងៃ ហើយចូលមកផ្ទះវិញវាយធ្វើបាបខ្លួនជាប្រពន្ធ។

ទោះជាបានចម្លើយយ៉ាងនេះក្តី ប៉ុន្តែក៏មានការសន្និដ្ឋានពីមជ្ឈដ្ឋានមួយចំនួនថា នេះអាចជាពាក្យដោះសាររបស់ស្ត្រីជាប្រពន្ធ ដោយសារតែប្រភពខ្លះលើកឡើងថា ជនរងគ្រោះជាប្តី ជាមនុស្សស្លូតបូត សុភាពរាបសារ ។

ទោះជាបែបណាក៏ដោយ សម្លាប់មនុស្សគឺត្រូវមានទោស ហើយបច្ចុប្បន្នឃាតករដៃដល់ឈ្មោះ ធួក រ៉ាវី ហៅ ជា អាយុ៣៣ឆ្នាំ មុខរបរបើកឡានក្រឡុកសុីម៉ង់ត៌ និងស្ត្រីឈ្មោះ សាន់ ធីតា អាយុ៣១ឆ្នាំ ដែលជួលឃាតករសម្លាប់ប្តីខ្លួនឯងនោះ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារហើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភព៖ Huy Bunleng News

សូមទស្សនារូបភាពខាងក្រោម៖