ឃើញស្រលាញ់គ្នាយ៉ាងផ្អែមល្ហែម នៅទីបំផុត តារាស្រី Aum និងគូស្នេហ៍ បែរជាប្រកាសបែកគ្នាឲ្យហ្វេនៗសោកស្ដាយ
ថៃ៖ ដូចដែលបានដឹងរួចមកហើយថា ថ្មីៗនេះ បណ្ដាអ្នកគាំទ្រជាច្រើន កំពុងតែតាមដាន ពីទំនាក់ទំនងស្នេហារបស់ តារាស្រី Aum Patchrapa និងគូស្នេហ៍ហាយសូរ Pok phornprapha ដែលកំពុងតែមានការសង្ស័យពីការចែកផ្លូវគ្នា រហូតដល់មានការលើកឡើងពីចចាមអារ៉ាមមានភាគីអ្នកទីបី ចូលមកពាក់ព័ន្ធ។
ហើយនៅក្នុងនោះដែរ អ្នកទីបីរូបនេះ បែរជាត្រូវគេដាក់ការសង្ស័យទៅលើ តារាស្រី Matt Peeranee បន្ទាប់ពីមានការរកឃើញឈ្មោះអក្សរកាត់ពីអ្នកលេងអ៊ិនធើណេត ដែលនាំឲ្យគូស្នេហ៍តារាស្រី Aum ត្រូវចែកផ្លូវគ្នាបែបនេះ។ តែទោះជាយ៉ាងណា ក៏មានការបញ្ជាក់ពីអ្នកគ្រប់គ្រងថា តារាស្រី Matt គឺមិនមែនជាជនទី៣ឡើយ ហើយនាងនៅតែស្រលាញ់គូស្នេហ៍របស់នាងដូចដើម គឺលោក Songkran។
ដោយឡែក បន្ទាប់ពីមានសង្ស័យជាបន្តបន្ទាប់បែបនេះ នៅទីបំផុត លោក Pok Phornprapha ក៏បានចេញមកបញ្ជាក់យ៉ាងច្បាស់ ខណៈដែលអ្នកទាំងពីរ ពិតជាបានសម្រេចចិត្តបញ្ចប់ចំណងស្នេហ៍មួយរយៈ ដោយហេតុផលរបស់អ្នកទាំងពីររៀងៗខ្លួន។ ជាពិសេស គូស្នេហ៍របស់ Aum រូបនេះ បានបង្ហោះសារថា៖
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖