សំណាងមួយដែរ ដែលលុយអត់ឆេះ គុណភាពទូដែកខ្លាំងលេីសពីដែកថែប
ប៉ោយប៉ែត៖ អគ្គីភ័យបានឆាបឆេះកាស៊ីណូហ្គ្រេនដាយមិន (Grand Diamond City) នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅតែជាព្រឹត្តិការណ៍ ដកជាប់អារម្មណ៍មហាជន នៃរឿងនឹកស្មានមិនដល់នេះ បានឆក់យកជីវិតមនុស្សរាប់សិននាក់។
ជាក់ស្តែងកាលពីថ្មី ៗនេះ មានអ្នកលេងបណ្តាញសង្គម ធ្វើការបង្ហោះចែកចាយទៅនឹង រូបភាពជាច្រើនសន្លឹក ទៅនឹង ទូដែកដាក់លុយជាច្រើនកេស ធំៗ ដែលមានចំនួន ៧ កេស ត្រូវបានយកចេញពីកាស៊ីណូ ដែលបានភ្លើងឆេះ កាលពីប៉ុន្មានថ្ងៃមុន។
អ្វីដែលចាប់អារម្មណ៍ នឹកស្មានមិនដល់ កេសមានការឆេះ ខ្មៅដោយសារភ្លើង តែបើនិយាយពីនៅខានក្នុងវិញ លុយនៅតែល្អចេស គ្មានសូម្បីឆេះបន្តិច ដែលនេះមិនគួរឲ្យជឿ។ យ៉ាងណាមិញ មានបុគ្គលមួយចំនួនក៏បានលើកឡើងថាផងដែរ ទូរលុយ ត្រូវបានគេចុះ យ័នសក្ត័សិទ្ធ ការពារតែម្តង ហេតុដូច្នេះ វាមិនសង្ស័យ ដែលថែរក្សារបស់នៅក្នុងខានក្នុង នៅតែល្អបែបនេះ៕
ប្រភព៖ FB
សូមទស្សនារូបភាពខាងក្រោម៖