គួរឱ្យស្រណោះបំផុត! ក្មេងប្រុសកើតជំងឺភឿក មានម្ដាយខ្សោយបញ្ញា ត្រូវលោកយាយជិតខាងបេះបន្លែ រកក្តាមខ្យងចិញ្ចឹម
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាសម្ដែងក្ដីអាណិតអាសូរទៅលើក្មេងប្រុសមួយរូប កើតជំងឺភឿក មានម្ដាយខ្សោយបញ្ញា រស់នៅជាមួយជីដូនវ័យចំណាស់មួយរូប គួរឱ្យស្រណោះបំផុត។
ទាក់ទិនទៅនឹងករណីនេះ តាមរយៈគណនី Veng Lengna Charity បានបញ្ជាក់ឱ្យដឹងថា ស្រ្តីកូនកំព្រាអភ័ព្វម្នាក់មានសតិមិនគ្រប់ ត្រូវបានជនតិរិច្ឆានធ្វើបាប បានកូនប្រុសខាងលើ ហើយអ្វីដែលគួរឱ្យអាណិតទៀតនោះ កូនប្រុសរបស់នាងក៏ខ្សោយបញ្ញាដែរ ស្ថិតនៅភូមិកណ្តោល ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
បច្ចុប្បន្នម្ដាយកូនអ្នកទាំង ២ ត្រូវបានលោកយាយសាច់ដទៃវ័យចំណាស់ជាអ្នកជិតខាង ដើរបេះបន្លែ រកក្តាមខ្យងចិញ្ចឹម ដែលក្នុងនោះលោកយាយបានអំពាវនាវដល់សប្បុរសជនមេត្តាជួយជាអង្ករ ម្ហូបអាហារ ឬ ខោអាវឈប់ប្រើដល់ចៅគាត់ផងដែរ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖
រូបភាព ៖ Veng Lengna Charity & Sothy Sam