មានអ្នកស្អំបេះដូងហើយឬ? សុខៗ ផេន ខេត បង្ហាញមុខFriend Zone ខ្លួនដូច្នេះ

ភ្នំពេញ៖ ពិតណាស់ កាលពីប៉ុន្មានខែមុន ប្រិយមិត្តច្បាស់ជាបានដឹងពីទំនាក់ទំរវាង ផេន ខេត និងស្វាមី។ ដោយនាងបានសម្រចិត្តចែកផ្លូវគ្នានឹងស្វាមី បន្ទាប់ពីរៀបការបាន១ខែប៉ុណ្ណោះ។ អាចនិយាយបានថា ស្នេហាតារារូបនេះ ធ្លាប់ត្រូវបានមហាជន និងហ្វេនសរសើរ ប៉ុន្តែក៏ឈានដល់ការបែកទៅវិញ។ 

យ៉ាងណាមិញ ស្របពេលដែលចែកផ្លូវពីស្វាមី គេឃើញ ផេន ខេត ពេលនេះហាក់រីករាយជាងមុន ហើយខំធ្វើការ ខណៈមានការងារច្រើនផងនោះ។ លើសពីនេះទៅទៀត តារាកំប្លែង និងពិធីការិនីរូបនេះ កាន់តែមិនមានពេលទំនេរដើម្បីគិតគូររឿងស្នេហាទៀតឡើយ បន្ទាប់ពីបែកពីស្វាមីមកទល់នឹងពេលនេះ។

ជាក់ស្ដែង មុននេះគេចាប់អារម្មណ៍ឃើញថា ផេន ខេត បានបង្ហាញមុខFriend Zoneខ្លួន។ ហើយជារឿយៗនាងតែលួចសរសើរពីមិត្តភក្ដិប្រុសម្នាក់នេះ ដែលយកចិត្តទុកដាក់ មើលថែផ្លូវចិត្តនាងកន្លងមក។ មិនតែប៉ុណ្ណោះ រូបភាពដែលនាងបង្ហោះ ក៏បានសរសេរសារបន្ថែមបញ្ជាក់យ៉ាងច្បាស់ៗយ៉ាងដូច្នេះថា៖

អរគុណណាពួកម៉ាកសម្រាប់ការស្រលាញ់ ការTake care ការបារម្ភកន្លងមក ទោះជាខ្ញុំមានរឿងអ្វីក៏ឯងមិនបោះបង់ខ្ញុំ Take careខ្ញុំតាំងពីថ្ងៃដែលខ្ញុំមានអ្វីគ្រប់យ៉ាងដល់ថ្ងៃដែលខ្ញុំអស់អ្វីគ្រប់យ៉ាង។ អរគុណនូវការស្រលាញ់មួយនេះណា( គ្នាសន្យាថាថ្ងៃណាមួយគ្នានឹងយកឯងធ្វើប្តីឲបាន )៕#PanCake #Cambodia #BOYBESTFRIEND

 

សម្ដី ផេន ខេត

សូមទស្សនារូបភាពខាងក្រោម៖