ទីបំផុត! ក្រសួងសុខាភិបាល ប្រកាសបិទមន្ទីរសម្រាកព្យាបាល ដើមអង្រ្កង ចោលហើយ

នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្ដីសម្រេចមួយស្ដីពីការបិទមន្ទីរសម្រាកព្យាបាល ដើមអង្រ្កង និង ឱ្យម្ចាស់មន្ទីរសម្រាកព្យាបាលនេះទទួលខុសត្រូវចំពោះមុខច្បាប់។

តាមសេចក្ដីប្រកាសបានឱ្យដឹងថា ក្រសួងបានបិទ និង ដកហូតលិខិតអនុញ្ញាតឱ្យបើកមន្ទីរសម្រាកកព្យាបាលឯកជនឈ្មោះ ដើមអង្រ្កង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ដែលជាអ្នកទទួលខុសត្រូវ ដោយមូលហេតុប្រើប្រាស់បុគ្គលិកផ្សេងគ្មានការបណ្តុះបណ្តាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និង ប្តូរទីតាំងដោយគ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។

ដោយឡែក ចំពោះអ្នកទទួលខុសត្រូវ និង ម្ចាស់មន្ទីរសម្រាកព្យាបាល ហើយអ្នកដែលបានប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ខុសបច្ចេកទេស ក្នុងការពិនិត្យ និង ព្យាបាលអ្នកជំងឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

សេចក្ដីសម្រេចមានភ្ជាប់ជូនខាងក្រោម៖