អ្នកណាមិនរំភើប ក្រោយបានជួបនឹងបុរសម្នាក់សាក់រូបប្អូនស្រីខ្លួន ខេមរៈ សិរីមន្ត ពោលពាក្យអរគុណពេញៗមាត់

ភ្នំពេញ៖ អាចនិយាយបានថា កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញ សង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ដោយគេដឹងថាមានបុរសមិនស្គាល់មុខម្នាក់ បានចាក់សាក់រូបអតីតតារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ។ ពិតណាស់ ក្រោយលោក ខេមរៈ សិរគមន្ត បានឃើញបុរសរូបនេះសាក់រូបប្អូនស្រីខ្លួន លោកក៏ចង់ជួបផ្ទាល់នឹងបុរសរូបនោះផងដែរ។ 

យ៉ាងណាមិញ កាលពីម្សិលមិញនេះលោក ខេមរៈ សិរីមន្ត បានបង្ហោះរូបភាព និងបុរសដែលបានសាក់រូបប្អូនស្រីខ្លួនបង្ហាញស្នាមញញឹមរីករាយ។ ក្នុងនោះដែរ ទន្ទឹមនឹងបង្ហោះរូបតារាចម្រៀងរូបនេះ ក៏ភ្ជាប់នឹងសារនិយាយថា៖

ទីបំផុតបានជួបប្អូនប្រុសដែលសាក់រូបប្អូនស្រី ខេមរៈ ស្រីពៅហើយ គាត់ជា(ខ្មែរអាមេរិក) គាត់ថាគាត់មិនចង់ល្បីអ្វីទេតែគាត់សាក់រូបស្រីពៅនេះ ព្រោះតែបេះដូងស្រលាញ់គាំទ្រ គោរពប្អូនស្រីពៅណាស់។ ខ្ញុំពិតជារំភើបនឹងទឹកចិត្តប្អូនប្រុសខ្លាំងណាស់ពេលនោះខ្ញុំជួបគាត់បានភ្លែត ព្រោះខ្ញុំមានភារកិច្ចត្រូវចេញមកសៀមរាបមិនបានទទួលប្អូនដិតដល់ទេយ៉ាងណាក៏បងអរគុណប្អូនប្រុសក្រៃលែងដែលខំស្កាត់មកជួបបងសង្ឃឹមថ្ងៃក្រោយបានជូនគ្នាម្ដងទៀតជូនពរប្អូនមានសុភាពល្អនឹងជោគជ័យគ្រប់ភារកិច្ច។

 

សម្ដីលោក ខេមរៈ សិរីមន្ត

ជាក់ស្ដែង ស្របពេលហ្វេនៗបានឃើញការបង្ហោះនេះរួច មានអ្នកគាំទ្រជាច្រើនបានបង្ហាញក្ដីរំភើបគ្រប់ៗគ្នា។ គួរបញ្ជាក់ផងដែរថាមូលហេតុដែលបុរសរូបនេះ សាក់រូបកញ្ញា ខេមរៈ ស្រីពៅ គឺគ្រាន់តែចង់បង្ហាញពីក្តីស្រលាញ់ ក៏ដូចជាក្តីនឹករលឹកក្នុងនាមជាហ្វេន៕

សូមទស្សនារូបភាពខាងក្រោម៖