កម្ពុជាទទួលបានទេសចរអន្តរជាតិ ជាង១លាន៥៧ម៉ឺននាក់ រយៈពេល ១០ខែឆ្នាំ២០២២

ភ្នំពេញ៖ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ (មករា-តុលា) កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១លាន៥៧ម៉ឺននាក់ កើនឡើងជិត១ពាន់ភាគរយ។

យោងតាមរបាយការណ៍ដដែល ភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេល១០ខែ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២២ គឺមានចំនួនសរុប១,៥៧៥,៩៥៤នាក់ កើនឡើង៩៩១.១ភាគរយ បើធៀបនឹងរយៈពេល១០ខែដូចគ្នានៃឆ្នាំ២០២១។

របាយការណ៍បានបន្តថា ក្នុងរយៈពេល១០ខែនេះ ភ្ញៀវទេសចរអន្តរជាតិមកតាម៖ ផ្លូវអាកាស ៥៥៩,៩១៨នាក់ កើនឡើង៧០៦.៦ភាគរយ, ផ្លូវគោក ១,០០៥,៥៤៩នាក់ កើនឡើង១២៤០.៤ភាគរយ, ផ្លូវទឹក ១០,៤៨៧នាក់ កើនឡើង៥២៤២៥០ភាគរយ ខណៈនៅឆ្នាំ២០២១មានតែ២នាក់ប៉ុណ្ណោះ។

របាយការណ៍របស់ក្រសួងទេសចរណ៍បានបន្ថែមទៀតថា ទីផ្សារទេសចរកំពូលទាំង១០ដែលមានភ្ញៀវមកទស្សនាប្រទេសកម្ពុជាច្រើនជាងគេ រួមមាន៖ ថៃ ៥៩០,៩៨៤នាក់, វៀតណាម ៣៤១,៩៥៣នាក់, ចិន ៧៥,៩១៥នាក់, សហរដ្ឋអាមេរិក ៦០,៩០៣នាក់, ឡាវ ៥៩,៣៦៨នាក់, ឥណ្ឌូណេស៉ី ៥៩,១២២នាក់, កូរ៉េខាងត្បូង ៤៣,១៧៨នាក់, ម៉ាឡាស៉ី ៤០,១៨៤នាក់, បារាំង ៣៧,១៥៣នាក់, ចក្រភពអង់គ្លេស ២៨,៥០៥នាក់។

ចំពោះភ្ញៀវទេសចរកម្ពុជាដែលបានធ្វើដំណើរចេញក្រៅប្រទេសមានចំនួន៦៦១,០៧៣នាក់ កើនឡើង៣២៧៦.៣ភាគរយ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ដូចគ្នានេះ។ របាយការណ៍ដដែលបានបន្តទៀតថា ភ្ញៀវទេសចរជាតិមានចំនួន៩,៤៧១,០៣៤នាក់ កើនឡើង២០៩.៨ភាគរយ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន១,៣៨៤,៤៩៨នាក់ កើនឡើង៦១៦.៧ភាគរយ៕

https://s9.kh1.co/__image/w=650,h=920,q=100/99/999777373b9af9062624b686219e3a674b64aaac.jpg
https://s9.kh1.co/__image/w=650,h=920,q=100/f0/f0eadec18517c861ac2efe539dc0ebb66b0db9e6.jpg
https://s9.kh1.co/__image/w=650,h=920,q=100/01/016442c55fd376053f58082fc8f7c62190bfa1d6.jpg
https://s9.kh1.co/__image/w=650,h=920,q=100/ab/ab98b0388611afd32b9a2a7964b01eb0baefa1d3.jpg
https://s9.kh1.co/__image/w=650,h=920,q=100/c5/c53eb9cbe94e723baf0cd356ffe57d63c4b65619.jpg
https://s9.kh1.co/__image/w=650,h=920,q=100/5e/5e6065188aa30693b965c83a663478e86abc70a1.jpg
https://s9.kh1.co/__image/w=650,h=920,q=100/0a/0a7679c8de57e8feb2ee44a70a95388b6d8e97e3.jpg
https://s9.kh1.co/__image/w=650,h=920,q=100/71/715c715d7668115fe9aaf173530dae88361a7ff9.jpg
https://s9.kh1.co/__image/w=650,h=434,q=100/af/af55d3c397245f8680b1a934fee3db0070be475b.jpg