ក្រោយស្រឡង់ដឹកខ្សាច់បុកស្ពានបាឡេ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកធ្វើចរាចរណ៍មួយរយៈ

ភ្នំពេញ៖ កាលពីថ្មី ៗ​នេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការសម្រេចក្នុង ការផ្អាកចរាចរណ៍ នៅលើស្ពាន បាឡេ បន្ទាប់ពីស្រឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុក និងលិចពិតជាមួយនឹងសសរស្ពានភ្លាមៗនោះ។

ហេតុការណ៍មួយនេះ បានកើត នៅល្ងាចថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ ដែលមានករណីស្រឡង់ដឹកខ្សាច់មួយគ្រឿង បានបេីកបុកស្ពានដែកបាឡេបណ្តាលឱ្យលិច​ និងពិតជាប់ជាមួយសសរស្ពានតែម្តង។

ដូច្នេះហើយ បើបងប្អូន ប្រជាពលរដ្ឋ ដែលធ្លាប់តែធ្វើដំណើរ តាមផ្លូវមួយនេះ ដែលឆ្លង លើស្ពានបាឡេមួយនេះ មួយមេត្តា ជិះវៀង រកផ្លូវផ្សេង បង្ការឲ្យមានការស្ទះចរាចរណ៍ ក៏ដូចជាខាតពេលវេលាដូច្នេះដែរ៕

ប្រភព៖ ស៊ន សុភក្រ្ត

សូមទស្សនារូបភាពខាងក្រោម៖