សូមប្រយ័ត្ន! ថ្ងៃទី១៩-២២ ខែវិច្ឆិកា នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់ និងរលកសមុទ្រខ្ពស់
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ដោយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានសម្ពាធទាបសកម្មមួយកើតឡើងនៅលើភាគខាងត្បូងនៃសមុទ្រចិនភាគខាងត្បូង (ខាងជើងកោះបរ័ណេអូ ឥណ្ឌូណេស៊ី)។ សម្ពាធទាបសកម្មនេះនឹងរំកិលដើរឆ្ពោះមកលិចនឹងចូលមកដល់ក្នុងឈូងសមុទ្រថៃនៅថ្ងៃទី២២ខែវិច្ឆិកា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១៩-២២ខែវិច្ឆិកា នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដោយក្នុងនោះមានផ្នែកមួយចំនួននៃរាជធានី-ខេត្ត នៅតំបន់ទំនាបកណ្តាលភាគខាងក្រោមភាគពាយព្យ តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើន ដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងខ្យល់ និងរលកសមុទ្រខ្ពស់៕