ក្រោយពីបែកធ្លាយរូបនៅក្លឹប ជាមួយនារីក្មេង ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បកស្រាយបែបនេះថា…

ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើគណនីផ្លូវការរបស់ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានធ្វើការបង្ហោះ ទៅនឹងប្រត្តិកម្ម ជាមួយរូបភាពប៉ុន្មានសន្លឹករបស់ឧកញ៉ា ថតជាមួយនារីម្នាក់ បានចែកចាយនៅលើបណ្តាញសង្គម ជាមួយភាពសិ្នទ្ធស្នាល នៅក្នុងក្លឹបមួយកន្លែង។

ជាក់ស្តែង តាមរយៈការបង្ហោនោះ លោក ឧកញ៉ា ក៏បានចែករំលែក ចេះមុខបកស្រាយលើកឡើងដូច្នេះថា៖

 

ជូនចំពោះប្រិយមិត្ត និងអ្នកគាំទ្រទាំងអស់ខ្ញុំសូមជម្រាបជូនថា ថ្មីៗនេះមានក្មួយស្រីម្នាក់ បានសុំខ្ញុំថតក្នុងកម្មវិធីផ្ទាល់ខ្លួនរបស់ខ្ញុំទុកជាអនុស្សាវរីយ៍ ប៉ុន្តែផ្ទុយទៅវិញគាត់បានយករូបថតនោះមកបង្ហោះនៅលើហ្វេសប៊ុកហើយសរសេរចំណងជើង (caption) មិនសមរម្យ ធ្វើឱ្យមានការយល់ច្រឡំក្នុងចំណោមសាធារណជន។ ខ្ញុំបានឆ្លើយតបទៅគាត់ជាសាធារណៈដូចខាងក្រោម៖
«ក្មួយស្រី អរគុណច្រើនដែលបានថត ហើយនិងបានផុស។ រូបភាពនេះពិតជាស្អាត ប៉ុន្តែក្មួយមកសុំលោកគ្រូថតទុកជាអនុស្សាវរីយ៍ក្នុងកម្មវិធីក្រុមគ្រួសារមិត្តភ័ក្កិលោកគ្រូទេ ចុះម្ដេចបានជាក្មួយផុសហើយនិយាយអ៊ីចឹងទៅវិញ តិចគេច្រឡំថាក្មួយផ្ដេសផ្ដាសទៅ?»
សម្រាប់ជូនដល់អ្នកដែលចែករំលែកបន្ត (share) និង troll អវិជ្ជមាន សូមអស់លោកអ្នកទាំងអស់គ្នា មេត្តាចេះគិតពិចារណាប្រកបដោយវិជ្ជាជីវៈផង។ សូមភ្ញាក់ឡើង! ខ្ញុំក៏ជាបុគ្គលម្នាក់ដូចអ្នកទាំងអស់គ្នាដែរ ដែលអាចមាន ព្រឹត្តិការណ៍ផ្ទាល់ខ្លួន គ្រួសារ និងព្រឹត្តិការណ៍គ្រួសាររីករាយផ្សេងៗ។

ថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2022

គួច ម៉េងលី 

គួររំលឹកផងដែរថា មានគេបង្ហោះ​រូបភាព​អ្នកឧកញ៉ា នៅ​ក្នុង​ក្លឹប​កម្សាន្ត​មួយ​កន្លែង ដែលបានធ្វើឲ្យសាធារណជន​ជា​ច្រើន​​មាន​ការ​យល់​ច្រឡំ​ជាច្រើន ទៅនឹងរូបភាពទាំងនោះ ដែលបានធ្វើឲ្យ លោក មានការប្រត្តិកម្មរហ័ស ថែមទាំងបានបង្ហោះសារបែបនេះតែម្តងទៅ៕

សូមទស្សនារូបភាពខាងក្រោម៖