អាណិតណាស់! នេះជាជីវិត ឆ្លៀតចេញពីសាលា ដើររើសកំប៉ុងលក់ ដើម្បីបានប្រាក់ខ្លះ និងយកទៅទិញសម្ភារៈសិក្សា!
ពិតជាមិនធម្មតាមែនប្អូនប្រុសម្នាក់បានឆក់យកទឹកចិត្តរបស់អ្នកលេងហ្វេសបុកគ្រប់ៗគ្នា ដោយសារតែភាពឧស្សាហ៍ព្យាយាម និងអត់ធ្មត់ ដោយខ្លួនមិនទាន់ដោះសំលៀកបំពាក់ពីសាលាផង ក៏ទៅរើសអេដចាយពីក្នុងធុងសម្រាម ដើម្បីយកទៅលក់ ដោះដូរជាលុយ និងយកទៅទិញសម្ភារៈសិក្សារបានថែមទៀតផង។
ទោះបីជាក្រយ៉ាងណាក៏អ្នកទាំងអស់គ្នាកុំភ្លេចអោយសោះថា ចំណេះដឹងគឺជាប្រភពនៃទ្រព្យសម្បត្តិ ហេតុដូច្នេះមាតាបិតាត្រូវបញ្ជូនកូនទៅរៀនអោយបានគ្រប់ៗគ្នា។ យើងពុំទាន់បានដឹងពីប្រភពអោយបានច្បាស់លាស់នៅឡើយពីក្មេងប្រុសដើររើសកំប៉ុងម្នាក់នេះ។
ប្រភព ៖ មិនបានបញ្ជាក់ពីទីតាំងច្បាស់លាស់នោះទេ!