ក្រសួងធនធានទឹក និងឧតុនិយមឱ្យបានដឹងថា ៣​ តំបន់នៅកម្ពុជា អាចមានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ ចាប់ពីស្អែកនេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ ឱ្យបានដឹងថា ក្នុងមួយសប្ដាហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពលពីការជួបប្រសព្វគ្នានៃជ្រលងសម្ពាធទាប ក្នុងកម្រិតបង្គួរដែលរុញទូលមកពីសមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ចិន) កម្រិតខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖


១. តំបន់ទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C

– រាជធានី-ខេត្ត នៅភាគខាងក្រោមនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមាន ផ្នែកខ្លះធ្លាក់ជាបង្ហូរលាយឡំទៅដោយផ្គរ រន្ទះ។ ចំណែកឯបណ្តាខេត្តនៅភាគខាងលើក៏នឹងអាចមាន ភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមផងដែរ។

២. តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C

– នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។

៣.​ តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C

– នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ៕

សូមអានសេចក្ដីជូនដំណឹងនៅខាងក្រោម ៖