សម្តេចតេជោ ហ៊ុន សែន បង្ហាញនាឡិកាដៃ សម្រាប់ផ្តល់ជូនប្រធានគណៈប្រតិភូ ​មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បាន​​លើកឡើង​ថា៖ «មុននេះខ្ញុំបាននិយាយថាកម្ពុជាបានផលិត នាឡិកាដៃចំនួន២៥គ្រឿង សម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូ ដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតថា នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ ដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)។ ជូនភ្ជាប់រូបភាពនាឡិកាដើម្បីស្គាល់ជាមុន៕