ចុងសប្តាហ៍ភ្ញៀវទេសចរច្រើនកុះករ ទៅលេងកម្សាន្តនៅក្នុងក្រុងព្រះសីហនុ រដ្ឋបាលក្រុងព្រះសីហនុអំពាវនាវឱ្យភ្ញៀវទេសចរទាំងអស់ ចូលរួមរក្សាអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់របៀបរៀបរយ
ព្រះសីហនុ៖ ក្នុងថ្ងៃចុងសប្តាហ៍នេះ ភ្ញៀវទេសចរតាមបណ្តារាជធានី-ខេត្ត ទៅលេងកម្សាន្តនៅក្នុងក្រុងព្រះសីហនុ កំពុងតែមានសន្ទុះយ៉ាងច្រេីនកុះករ។
ជាមួយគ្នានេះ ក្រុមការងាររដ្ឋបាលក្រុង កម្លាំងអធិការដ្ឋាននគរបាលក្រុង កម្លាំងកងរាជអាវុធហត្ថក្រុង អាជ្ញាធរសង្កាត់ ព្រមទាំងបងប្អូនប្រជាការពារក្រុង និងសង្កាត់ បានចុះប្រចាំការ សម្រួលសណ្តាប់ធ្នាប់ របៀបរៀបរយ និងរក្សាសន្តិសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅក្រុងព្រះសីហនុ។
យ៉ាងណាមិញ រដ្ឋបាលក្រុងព្រះសីហនុអំពាវនាវឱ្យភ្ញៀវទេសចរទាំងអស់ ចូលរួមរក្សាអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់របៀបរៀបរយ ដេីម្បីសោភ័ណភាពទីក្រុង៕