ជំនន់ទឹកភ្លៀង ជន់លិចផ្ទះប្រជាពលរដ្ឋប្រមាណ ៥០០ខ្នងផ្ទះ ស្ថិតក្នុងឃុំស្ទឹងត្រង់
ប៉ៃលិន៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងស្តីពីស្ថានភាពជំនន់ទឹកភ្លៀង ដែលបានកើតឡើងក្នុងឃុំស្ទឹងត្រង់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានបង្កឲ្យជន់លិចផ្ទះប្រជាពលរដ្ឋប្រមាណ ៥០០ខ្នងផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងនោះប្រព័ន្ធធារាសាស្ត្រអូរដូនតា ក៏ទទួលរងនៅផលប៉ះពាល់ផងដែរ។ យ៉ាងណាមិញ គិតត្រឹមថ្ងៃទី២៨ ខែតុលានេះ ទឹកបានស្រកចុះវិញជាបន្តបន្ទាប់ហើយ៕
គួរជម្រាបដែរថា ក្រសួងធនធានទឹក និងឧតុនិយម ក៏បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី ២៦ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឋិកា ឆ្នាំ២០២២ ដែលទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) បានលាតសន្ធឹងចុះមកក្រោមលើប្រទេសកម្ពុជាប្រសព្វនឹងសម្ពាធទាបពីសមុទ្រចិនខាងត្បូង។ ទន្ទឹមនោះ ខ្យល់ក៏បានផ្តូទិសជាបណ្តើរៗ ដែលធ្វើតំបន់មួយចំនួននៅប្រទេសកម្ពុជា អាចមានភ្លៀងធ្លាក់ លាយឡំ ទៅដោយផ្គរ រន្ទះ៕