មិនដឹងសោះ ឃើញសង្ហាៗចឹង តាមពិត មិត្តប្រុស ម៉េងលិ ជាបងប្អូនរបស់ភរិយា លោក នី រតនា សោះ​​​(មានវីដេអូ)

ភ្នំពេញ៖ ជាការពិតណាស់ ក្រោយស្នេហា ដែលខំសាងមកជាង៥ឆ្នាំត្រូវបានបញ្ចប់ ថ្មីៗនេះ ម៉េងលិ ក៏រកបានដៃគូដ៏សាកសមសម្រាប់នាងជាថ្មី ថែមទាំងទាក់ទងគ្នាបានមួយខែទៅហើយ មិនតែប៉ុណ្ណោះ មិត្តប្រុសថ្មីរបស់ ម៉េងលិ ថែមទាំងសង្ហា មើលទៅយកចិត្តទុកដាក់និងនាងខ្លាំងមែនទែន។

យ៉ាងណាមិញ ថ្វីត្បិតថាមិត្តប្រុសថ្មីរបស់ តារាស្រីរូបស្រស់រូបនេះ មិនមែនជាអ្នកក្នុងរង្វង់សិល្បៈក៏ពិតមែនប៉ុន្តែ លោកក៏ជាប់ខ្សែជាអ្នកសិល្បៈផងដែរ ដោយហ្វេនៗមិនដឹងទាល់តែសោះថា សង្សារបស់ ម៉េងលិ គឺជាប្អូនប្រុសរបស់ ភរិយាតារាចម្រៀងលោក នី រតនា ផងដែរ។

ក្នុងនោះផងដែរ តាមការបង្ហោះរូបភាពនៅលើបណ្ដាញសង្គមតិចតុក របស់ ភរិយាលោក នី រតនា គឺមាន ម៉េងលិ និងមិត្តប្រុស ហើយបានបន្ថែមថានៅលើសំណេរថា ជាមួយប្អូនប្រុស និងប្អូនថ្លៃដោយ អ្នកនាង មិនបានបញ្ជាក់ថា មិត្តប្រុសម៉េងលិ ជាបងប្អូនបង្កើតឬ យ៉ាងណានោះទេ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

@tessa_ratana

ប្អូនប្រុសនិងប្អូនថ្លៃ 😘♥️

♬ original sound – Ny Ratana – Ny Ratana