សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ តែងតាំងលោកឧត្ដមសេនីយ៍ទោ ឃីង សារ៉ាត់ ជានាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញអនុក្រឹត្យ តែងតាំង លោក ឧត្ដមសេនីយ៍ទោ ឃីង សារ៉ាត់ ជានាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ នេះបើយោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៨៩២ អនក្រ.តត ស្តីពី ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ។

រាជរដ្ឋាភិបាលសម្រេច
មាត្រា១ ៖ តែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ ឃីង សារ៉ាត់ អត្តលេខ ៥៤៨៧១ ជានាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

មាត្រា២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕