ផ្ទុះការភ្ញាក់ផ្អើល! អ្នកនាង សុទ្ធ បញ្ចាកា​ តបផាំងៗមិនចាំស្អែក ក្រោយគ្រូពេទ្យ ហ៊ាង រតនា បដិសេធរឿងគេចោទប្រកាន់

មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីអ្នកនាង សុទ្ធ បញ្ចាកា បង្ហាញភ័ស្តុតាង និង ដាក់បន្ទុកទៅលើ លោកគ្រូពេទ្យចិត្តធម៌ ហ៊ាង រតនា ថា បានចាប់រំលោ.ភក្មេងស្រីអាយុ ១៣ ឆ្នាំបានសម្រេច ខណៈក្មេងស្រីរូបនោះ គឺជាអ្នកមើលថែកូនស្រីរបស់លោកគ្រូពេទ្យ។

បន្ទាប់ពីមានការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរនេះ លោកវិជ្ជ. ហ៊ាង រតនា មិននៅស្ងៀមជាដាច់ខាត ដោយនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ នេះ លោកបានបង្ហោះសារមួយក្នុងអត្ថន័យលោកត្រូវគេចោទប្រកាន់ប៉ុណ្ណោះ ដែលនៅក្នុងសារនោះ លោកគ្រូពេទ្យចិត្តធម៌រូបនេះបានរៀបរាប់ថា ៖ «ដោយហេតុខឹងខ្ញុំ អ្នកប្រឌិតភ័ស្តុតាងមួលបង្កាច់ខ្ញុំសាហាវណាស់ រឿង អេដវីន វាយអ្នក ម្តាយរបស់អ្នកជាអ្នកប្តឹងក៏ចោទខ្ញុំថារៀបគម្រោង អ្នកសាហាវណាស់។ អ្នកមួលបង្កាច់ថា ខ្ញុំវាយអ្នក មួលបង្កាច់ថាខ្ញុំរំលោភអ្នក ឥលូវប្រឌិតភ័ស្តុតាង ឱ្យលុយក្មេងស្រីដែលអ្នកជួលរហូតមកដើម្បីតាមដានខ្ញុំមកប្តឹងខ្ញុំ។ (ដែលកូនស្រីនេះទើបតែឈប់ពេលភ្ជុំនេះទេ ពេលទៅខ្ចីលុយក៏មិនត្រឡប់មកវិញ) មិនអីទេ។ ខ្ញុំអង្វរអ្នកកុំធ្វើបាបខ្ញុំអី តែអ្នកសាហាវណាស់»

ក្រោយលោកគ្រូពេទ្យ ហ៊ាង រតនា បង្ហោះសារអះអាងថា ត្រូវគេប្រឌិតរឿងដើម្បីចោទប្រកាន់លោកដូច្នេះ ស្រាប់តែអ្នកនាង សុទ្ធ បញ្ចកា បង្ហោះសារឆ្លើយតបទៅវិញភ្លាមថា ៖ «បងហា សួរតាមត្រង់ពេល សរសេរ post ចឹង បង មានអារម្មណ៍រអៀសខ្លួនអត់បង? យក លីតា ទៅ live ស្បថដល់លោកយាយម៉ៅក៏បាន យកទៅស្បថគ្រប់កន្លែងស័ក្ដិសិទ្ធិក៏បាន ហើយថ្ងៃបងឡើងតុលាការ កុំភ័យថារឿងហ្នឹងប្រឌិត ឬមែនទែនអី ជនរងគ្រោះដែលស្ម័គ្រចិត្តទាំងអស់ គេនឹងប្រមូលផ្តុំគ្នាមុខតុលាការតតាំងនៅមុខបងហើយ បងកុំភ័យ ហើយពេលហ្នឹងខ្ញុំនឹងអញ្ជើញគ្រប់សារព័ត៌មានមកដល់មុខតុលាការដូចគ្នាណាបង កុំឱ្យគេនៅមន្ទិលសង្ស័យថារឿងហ្នឹងពិត ឬកុហកណាបង មនុស្សបើខុសចេះដឹងខ្លួនឯងខុសហើយកែប្រែសុំទោសគេអាចចិត្តទន់ណា តែបើខុសហើយនៅសម្តែងថាខ្លួនល្អ មិនទទួលខុសហើយ ស្លាប់ទៅ ទេវតាមិនឱ្យចាប់ជាតិទេបង»