ថាផ្ទះអតីតតារាស្រី ហង្ស ម៉ារីនី ធំស្កឹមស្កៃ តែមកមើលផ្ទះម៉ែឪពុកនៅស្រុកវិញ ទើបដឹងថាញាក់សាច់ គ្រួសារអ្នកមានស្តុកស្តម្ភស្រាប់

រាជធានីភ្នំពេញ ៖ នរណាមិនសរសើរពីវាសនា អតីតតារាស្រីរាងតូចល្អិត ហ្សង ម៉ារីនី ក្រោយពេលចាប់របរលក់ឡេតាមអនឡាញ រូបនាងផ្លាស់ប្តូរខ្សែជីវិតស្ទើរ១៨០ដឺក្រេ ផ្លាស់ប្តូរដាច់ស្រឡះពី ពេលមុនដែលបច្ចុប្បន្ននេះ រូបនាងនៅសល់រថយន្តទំនើបៗជិះ និងផ្ទះវីឡាធំ មើលទៅជីវិតសែនបរិបូរណ៌។

យ៉ាងណាមិញ ឃើញអ្នកលក់អនឡាញដូច្នេះមែន តែមកមើលផ្ទះអ្នកមានគុណនៅស្រុកកំណើតវិញ ទើបដឹងច្បាស់ថា គ្រួសារតារាស្រីរូបនេះ ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ គ្រាន់តែឃើញសម្បកផ្ទះក៏គេនាំគ្នាស្រឡាំងកាំងបាត់ទៅហើយ។

ជាក់ស្តែង ថ្មីៗនេះ ឆ្លៀតទៅបុណ្យកឋិនទាននៅស្រុកកំណើតតារាស្រីរូបនេះ បានបង្ហោះរូបថតជាមួយស្ត្រីម្នាក់ ដោយភ្ជាប់នឹងសារថា ៖

មកដល់ស្រុកកំណើតហើយ ត្រៀមខ្លួនទៅ កថិនទាន ជាមួយអ្នកមានគុណ ជូនបុណ្យ បងប្អូនផងណា សូមបានបុណ្យស្មើៗគ្នា។

 

ហង្ស ម៉ារីនី

ងាកទៅមើលទំហំផ្ទះវិញ ញាក់មិនធម្មតាទេ ធំខ្លាំងជាងវីឡាត្រកូលអ្នកមាននៅរាជធានីភ្នំពេញទៅទៀត ឃើញតែសម្បកស្អាតដល់ថ្នាក់នេះ ចុះទម្រាំតែឃើញការតុបតែងរៀបចំខាងក្នុងផ្ទះទៀត មិនដឹងជាឡូយក្បូរក្បាច់ដល់ថ្នាក់នោះឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖